វិធីក្នុងការជួយអ្នកឲ្យស្អាតបាន ដោយធ្វើនៅមុនពេលមករដូវ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យស្អាតបាន ដោយធ្វើនៅមុនពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- មុនពេលដែលអ្នកមករដូវចំនួន១០ថ្ងៃ ស្បែកអ្នកនឹងចាប់ផ្តើមបញ្ចេញខ្លាញ់ច្រើនខុសពីធម្មតា។ ដូចនេះ អ្នកអាចប្រើហ្វមដែលមានសារធាតុខ្លាំងក្នុងការកំចាត់ខ្លាញ់ទាំងនោះ ទើបអាចការពារស្បែកអ្នកមិនឲ្យចេញមុនបាន ព្រោះរន្ធរោមអ្នកអាចដកដង្ហើមបាន។
- នៅពេលដែលរដូវអ្នកជិតមក អ្នកគួរតែកុំចូលគេងយប់ជ្រៅពេកឲ្យសោះ។ ជាពិសេស អ្នកមិនគួរពិសារភេសជ្ជៈដែលត្រជាក់ពេកនោះទេ ទើបស្បែកអ្នកស្អាត ហើយរដូវមកបានល្អ។ ម្យ៉ាងទៀត អ្នកក៏គួរតែហាត់ប្រាណផងដែរ ទើបអាចសម្រួលដល់ការមករដូវបាន។
- អ្នកអាចចាប់ផ្តើមជម្រះស្បែកចាស់ចេញបាន ដើម្បីកុំឲ្យធូលីធ្វើឲ្យរន្ធញើសអ្នកស្ទះ ទើបអាចការពារស្បែកអ្នកបានស្អាត ហើយមិនគ្រើម។
- នៅចន្លោះពេលដែលអ្នកមករដូវ អ្នកមិនគួរប្រើគ្រឿងសម្អាងច្រើនពេកនោះទេ ទើបអាចការពារស្បែកអ្នកមិនងាយខូចបាន។
- នៅចន្លោះពេលនោះ អ្នកក៏អាចប្រើម៉ាសបិតមុខដែលមានសារធាតុទឹកច្រើនក្នុងការជំនួយដល់មុខអ្នកដែរ ទើបអាចរក្សាជាតិទឹកលើមុខបានគ្រប់គ្រាន់។
- ក្រោយអ្នកមករដូវអស់ចំនួន១០ថ្ងៃ អ្នកអាចធ្វើការហាត់ប្រាណបាន ព្រោះវាជារយៈពេលដែលស្បែកថ្មីអ្នកចាប់ផ្តើមដុះឡើងវិញ។ ដូចនេះ បើអ្នកអាចធ្វើតាមវិធីទាំងឡាយខាងលើនេះ ស្បែកអ្នកនឹងស្អាតបាន៕