តុលាការខេត្តពោធិ៍សាត់ សម្រេចឃុំខ្លនបុរសម្នាក់ ក្រោមបទចោទ កាប់គាស់ រុករានដីព្រៃ ឆ្កា ដុត ឈុសឆាយដឺព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ

ភ្នំពេញ៖ ជនល្មើសកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានតុលាចេញដីការបង្គាប់ឱ្យឃុំខ្លួននៅមន្ទីឃុំឃាំងខេត្តពោធិ៍សាត់ ដើម្បីអនុវត្តច្បាប់។ នេះបើយោងតាមដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលអង្គភាព Fast News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
យោងតាមដីកា បានអោយដឹងថា ជនជាប់ចោទត្រូវដាក់អោយស្ថិតនៅក្រោមការពិនិត្យនៅបទ កាប់គាស់ រុករានដីព្រៃ ឆ្កា ដុត ឈុសឆាយដឺព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ ត្រង់ចំណុចជើងភ្នំខ្មោច ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ បទល្មើសព្រមទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព។ វិធានការទាំង៤នោះរួមមាន៖ទី១. ការអនុវត្តច្បាប់១០០ភាគរយ និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

ទី២. កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឱ្យបានស្អិតល្មួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

ទី៣. កិច្ចសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

និង៤. ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្ដារព្រៃឈើ ជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវៈចម្រុះដោយចីរភាព។

អាចជារូបភាពនៃ 1​ នាក់, ប្រាសាទ, មន្ទីរពេទ្យ និង ដើមឈើ
ប្រហែល​ជារូបភាពពណ៌នានៃ អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds