សម្តេចហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ សម្រេចដកហូតឋានន្ដរស័ក្ដិស្នងការរងខេត្តព្រះសីហនុម្នាក់

(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព អន្ដរលេខ៦៤៤៣៥ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដោយសារល្មើសវិន័យ។ នេះបេីតាមអនុក្រឹត្យសម្រេច ដែលបណ្ដាញព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សុខ សុភាព មានតួរនាទីជាស្នងការរងខេត្ដព្រះសីហនុ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds