រសៀលនេះកីឡាករអេឡិច សាន់ត្រូ នឹងទទួលលិខិតសញ្ជាតិខ្មែរជាផ្លូវការ
(ភ្នំពេញ)៖ បន្ទាប់ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកគ្រួសារកីឡាករជនជាតិប្រេស៊ីល លោកអេ ឡិចសាន់ត្រូ សាទីស្កាឌឺមែនដិនតា នៅថ្ងៃនេះ អាឡិចនឹងទៅទទួលលិខិតសញ្ជាតិខ្មែរជាផ្លូវការ។
ពិធីទទួលលិខិតផ្លូវការសញ្ជាតិខ្មែរ ធ្វើឡើងនៅក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ហើយនៅថ្ងៃជាមួយគ្នានោះ សម្រាប់បងប្អូនដែលតែងតែគោរពស្រឡាញ់ និងគាំទ្រក៏អាចមកថតរូបជាមួយគាត់ផ្ទាល់បានដោយឥតកំណត់ចាប់ពីម៉ោង៤រសៀលតទៅ។