គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តផ្តល់ជំនួយបច្ចេក ទេសចំនួន ៤,៨លានដុល្លារ លើគម្រោងជំរុញការអភិវឌ្ឍជនបទធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជំនួយបច្ចេកទេសនេះនឹងគាំទ្រដល់ការរៀបចំគម្រោង ការអនុវត្តគម្រោង ការកសាងសមត្ថភាព និងការណែនាំអំពីគោលនយោបាយចំពោះគម្រោង ឬកម្មវិធីមួយចំនួន រួមទាំងការធ្វើបច្ចុប្បន្នភាពការវាយតម្លៃធនធានទឹកកម្ពុជា និងផែនទីបង្ហាញផ្លូវវិនិយោគ៕