រដ្ឋមន្ត្រីការងារ ​គាំទ្រ​ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​ច្នៃត្បូង និង​គ្រឿងអលង្ការ​នៅ​កម្ពុជា​

ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​បណ្ឌិត ឆាយ ស៊ី​ណាត ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជារដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​គាំទ្រ​ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​ច្នៃត្បូង និង​គ្រឿងអលង្ការ​នៅ​កម្ពុជា​។

លោកហេង សួរ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​គូសបញ្ជាក់​ថា ជំនាញ​ច្នៃត្បូង​ពេជ្រ និង​គ្រឿងអលង្ការ​នេះមាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​កែ​ច្នៃត្បូង និង​គ្រឿងអលង្ការ​នៅ​កម្ពុជា។

លោក​ប្រធាន​សមាគម បាន​ថ្លែងអំណរគុណ​ដល់លោក​រដ្ឋមន្ត្រី​ចំពោះ​ការ​ចង់ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កែ​ច្នៃត្បូង និង​គ្រឿង​អ​ល​ង្ក​ការ​នេះ​ ។ ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​គ្រឿងអលង្ការ​រវាង​កម្ពុ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​មាន​ទំហំ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ​ៗ​ដែល​បាន​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds