ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះនៅអាស៊ីអាគ្នេយ៍និងពិភពលោក
តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។
នៅក្នុងនោះ ប្រទេសកម្ពុជាដែលមានទីតាំងសំខាន់អាចមើលថ្ងៃរះ ឬក៏ព្រឹត្តិការណ៍ សមរាត្រី គឺជាប់នៅលើកំពូលតារាងដែលមានអាត្រាអ្នកលើកយកមកនិយាយដល់ទៅ 10404 ដង ហើយចំណាត់ថ្នាក់លេខ ៤ បានទៅលើប្រទេសឥណ្ឌូនេស៊ីនៅប្រសាទ Borobudur ចំណាត់ថ្នាក់លេខ ៧ បានទៅលើប្រទេសមីយ៉ាន់ម៉ានៅប្រាសាទ Bagan ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ ១២ នៅតំបន់វាលខ្សាច់សក្បុស រីឯចំណាត់ថ្នាក់លេខ ១៥ បានទៅលើប្រទេសម៉ាឡេស៊ីនៅតំបន់ភ្នំ Kinabalu ចំណាត់ថ្នាក់ទី ២១ ប្រទេសឡាវ ភ្នំ Phousi ចំណាត់ថ្នាក់ទី ២២ ប្រទេសហ្វីលីពីននៅពពកវិល Kiltepan ចំណាត់ថ្នាក់ទី ២៦ បានទៅលើប្រទេសថៃនៅតំបន់កោះ หลีเป๊ะ និងចំណាត់ថ្នាក់ទី ៥៦ បានទៅលើប្រទេសសិង្ហបុរីនៅតំបន់ឧទ្យាន Merlion Park។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ «សមរាត្រី »តែងតែកើតមាន២ដងនៅប្រទេសកម្ពុជា គឺនៅរដូវប្រាំង កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ពិសេសនេះ គេអាចមើលឃើញថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ដែលពិចាអច្ឆរិយអស្ចារ្យហើយកើតមានតែនៅប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក មិនអាចរៀបចំដូចនេះបានទេ៕


