លោក Li Qiang ផ្ញើលិខិតអបអរសាទរចំពោះពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»

(ប៉េកាំង)៖ ថ្ងៃទី ១៣ ខែមករា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរ ចំពោះពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤»

លោក Li Qiang បានលើកឡើងថា ប្រទេសចិននិងប្រទេសកម្ពុជា សុទ្ធតែជាប្រទេសមានអរិយធម៌ដ៏ចំណាស់ ដែលមានវប្បធម៌ដ៏ត្រចេះត្រចង់ ប្រជាជនប្រទេសទាំងពីរ មានចំណងមិត្តភាព តាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំប្រទេសកម្ពុជា ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា បានឈានចូលក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ការជឿជាក់គ្នា ខាងនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែឆាប់រហ័ស ការផ្លាស់ប្តូរវប្បធម៌និងមនុស្សធម៌ ក៏កាន់តែញឹកញាប់ ដែលបាននាំមក ផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាជនប្រទេសទាំងពីរ។

ការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាសសរទ្រូងសំខាន់ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ«ត្បូងពេជ្យ»។ សង្ឃឹមភាគីទាំងពីរប្រកាន់ខ្ជាប់ឱកាសនៃ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤» ឆ្នាំនេះ រៀបចំធ្វើសកម្មភាពផ្លាស់ប្តូរចំនួនកាន់តែច្រើន ពួតដៃគ្នាអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យមួយចំនួនដូចជា ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ សិល្បៈ អប់រំ វេជ្ជសាស្ត្រនិងសុខាភិបាល ការផ្លាស់ប្តូររវាងជាន់ថ្នាក់តំបន់ជាដើម ឱ្យកាន់តែស៊ីជម្រៅថែមទៀត ជំរុញឱ្យអ្នកទេសចរណ៍ប្រទេសទាំងពីរ ទៅវិញទៅមករកគ្នា យុវជនផ្លាស់ប្តូរគ្នាកាន់តែស្និទ្ធស្នាល ដើម្បីបង្កើតសភាពថ្មីនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរបស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការកសាង សហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី និងរួមគ្នាបង្កើតគំរូនៃសហគមន៍វាសនារួម នៃមនុស្សជាតិ។

នាថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើលិខិតអបអរសាទរចំពោះពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤» ផងដែរ៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds