ក្រសួងបរិស្ថាន ៖ ការ​ដុត​ប្លា​ស្ទិ​ក​អាច​បង្ក​បញ្ហា​ផ្លូវដង្ហើម រួម​នឹង​ជំងឺមហារីក​

ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣​ថា តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ផ្សែង​ពុល​ពី​ការ​ដុត​ប្លា​ស្ទិ​ក​អាច​បង្ក​បញ្ហា​ផ្លូវដង្ហើម រួម​នឹង​ជំងឺមហារីក​ផង​ដែរ ។ ប្លា​ស្ទិ​ក​ដែល​ត្រូវ​បាន​គេ​ដុត​ក៏​បង្ក​ការ​គំ​រា​.​ម​កំហែង​ដល់​សុខភាព​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​ផង​ដែរ ព្រោះថា វា​បញ្ចេញ​សារធាតុ​គីមី ដែល​មាន​គ្រោះថ្នាក់​ដូច​ជា ឧស្ម័ន​កាបូ​និក (CO2) ឌីអុកស៊ីន​(Dioxins) និង​ហ្វូ​រ៉​ង់ (Furans)​ជាដើម​។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា នៅ​ពេល​មនុស្ស​ស្រូប​យកសារ​ធាតុគីមី​ទាំងនេះ​ពី​ផ្សែង​វា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម ហើយ​ក៏​អាច​បង្ក​ជំងឺ​មហា​រី ។ ការ​បំ​ភាយ​ឧស្ម័ន​ពុល​ពី​ការ​ដុត​ប្លា​ស្ទិ​ក​ទាំងនោះ​បាន​រួមចំណែក​ធ្វើ​ឲ្យ​មាន​បំរែបំរួល​អាកាសធាតុ​ផង​ដែរ ។ ក្រសួងបរិស្ថាន​ជំរុញ​ឲ្យ​បន្ត​អនុវត្ត​នូវ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​បានជា​ប្រចាំ ដោយ​ប្រើ​ពាក្យស្លោក «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» «​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុជា​» និង «​លា​ហើយ​ប្លា​ស្ទិ​ក​»​។

លោក​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ការ​ដែល​យើង​ទាំងអស់​គ្នា ជា​ពិសេស​ក្មួយ​ៗ​សិស្សានុសិស្ស និង​យុវជន​យើង ចូលរួម​អនុវត្ត​នូវ​យុទ្ធនាការ កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក បានជា​ទៀងទាត់ នោះ​វា​នឹង​ក្លាយជា​ទម្លាប់​ល្អ ដែល​ធ្វើ​ឱ្យ​យើង​កាត់​បន្ថយ រហូត​ដល់​ឈាន​ទៅ​ឈប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទាំងស្រុងនា​ពេល​អនាគត ។ យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុជា បរិស្ថាន​ស្អាត កើត​ចេញពី​ការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open