NOCC នឹងសិទ្ធតស៊ូមតិដាក់កីឡាអត្ដសញ្ញាណរបស់ខ្លួន ទៅក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី សម្រាប់ប្រកួតកីឡាយុវជនអាស៊ី លើកទី៥

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ (5th Asian Youth Game) ឆ្នាំ២០២៩ មានសិទ្ធតស៊ូមតិដាក់កីឡាសក្ដានុពល និងកីឡាអត្ដសញ្ញាណរបស់ខ្លួន ទៅក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។​

លោក វ៉ាត់ ចំរើន បានអោយដឹងថា NOCC នឹងតស៊ូមតិដាក់កីឡាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ក្នុង Asian Youth Games 2029។ ការតស៊ូមតិតាមផ្លូវច្បាប់១ ការពង្រឹង និងពង្រីកប្រទេសជាសមាជិកឲ្យគាំទ្រ១ គឺជាឧបសគ្គ ២យ៉ាង ដែលត្រូវជម្នះឲ្យបានមុនឆ្នាំ២០២៩ សម្រាប់ការដាក់បញ្ជូលកីឡា ៣ប្រទេសនេះ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

កម្ពុជា បានជោគជ័យម្ដងរួចមកហើយក្នុងការដាក់ កីឡាកីឡាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់គោលដៅសម្រាប់ឆ្នាំ២០២៩ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ដោយដាក់បញ្ចូលកីឡា ៣ប្រភេទនេះ ក្នុងការប្រកួត។
អគ្គលេខាធិការរូបនេះបន្តថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ពិតមែន ប៉ុន្ដែមានឈ្មោះជាអ្នកសុំសិទ្ធរៀបចំការប្រកួតប៉ុណ្ណោះ ដោយឡែក ម្ចាស់កម្មសិទ្ធ គឺជាក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA)។ « ការតស៊ូមតិតាមផ្លូវច្បាប់ គឺមិនងាយស្រួល ដូចជាការតស៊ូមតិ ក្នុងការដាក់ ៣ប្រភេទកីឡានេះ ក្នុងស៊ីហ្គេមទេ ព្រោះកម្រិតអាស៊ីមានស្ដងដារ បទបញ្ញត្តិ និងច្បាប់កីឡាផ្សេងពីកម្រិតអាស៊ាន។ ម្យ៉ាងវិញទៀត កម្ពុជា ក៏ត្រូវការប្រទេសជាសមាជិកកីឡាទាំងនេះ គាំទ្រយ៉ាងតិចចាប់ពី ១៥-២០ប្រទេស ផងដែរ»។
អគ្គលេខាធិការ NOCC បាននិយាយដូច្នេះ«ការប្រកួតកីឡាអាស៊ី គឺស្ថិតក្នុងស្ដង់ដារអាស៊ី ហើយស្ដង់ដារអាស៊ីមានបទបញ្ញាត្ដ និងច្បាប់កីឡាផ្សេងពីស្ដង់ដារកីឡាក្នុងតំបន់។ វាមិនងាយស្រួលដូចយើងដាក់ ក្នុងតំបន់ទេ ព្រោះតំបន់រាងតូច ហើយកម្រិតអាស៊ី គឺធំ។ ដូច្នេះ យើង អាចប្រឈមក្នុងការតស៊ូមតិ គឺខ្លាំងក្លាជាង និងលំបាកជាងការតស៊ូមតិ នៅក្នុងស៊ីហ្គេម។ បើទោះជាលំបាក ប៉ុន្ដែ យើង ត្រូវតស៊ូដើម្បីឲ្យបានជោគជ័យត្រចះត្រចង់ ទោះមានឧបសគ្គអ្វីក៏ដោយ យើងត្រូវតែជម្នះ»រដ្ឋមន្រ្តីព័ត៌មាន ជំរុញឱ្យកីឡាករគុនខ្មែរ ខិតខំប្រឹងឱ្យអស់ពីសមត្ថភាព  ដើម្បីឱ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនវ៉ាត់ ចំរើន៖ ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ទៅ  គ្រប់​សហព័ន្ធ​នឹង​មាន​ទីលាន​ហាត់​គ្រប់​គ្រាន់ - Sabay News
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds