មនុស្ស៥នាក់ស្លាប់ ខណៈជិត៤០០នាក់រួចផុតពីគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នានៅជប៉ុន

នាវិកឆ្មាំឆ្នេរសមុទ្រចំនួន៥នាក់ក្នុងចំណោម៦នាក់ នៅក្នុងយន្តហោះការពារឆ្នេរសមុទ្រខ្នាតតូចបានស្លាប់ ខណៈអ្នកដំណើរនិងអាកាសយានិកទាំងអស់ចំនួន៣៧៩នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះពីរគ្រឿង បានបុកគ្នានៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី០២ខែមករាឆ្នាំ២០២៤។

យន្តហោះដឹកអ្នកដំណើរJapan Airlines Airbus A350 បានចាកចេញពីអាកាសយានដ្ឋាន New Chitose របស់ទីក្រុង Sapporo នៅម៉ោង ៤រសៀល ម៉ោងក្នុងស្រុក ហើយបានចុះចតនៅអាកាសយាន្តដ្ឋាន Haneda ភ្លាមៗមុនម៉ោង៦ល្ងាច តែបានប៉ះទង្គិចគ្នា ជាមួយយន្តហោះការពារឆ្នេរសមុទ្រខ្នាតតូចមួយគ្រឿងទៀត។ យន្តហោះឆ្នេរសមុទ្រ ដែលជាប្រភេទ De Havilland Dash 8 turboprop កំពុងធ្វើដំណើរទៅចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃចន្ទនៅ Ishikawa បង្កឱ្យមានការអង្រូនទៅទាំងប្រទេសជប៉ុន និងបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៥៥នាក់។ វាជាយន្តហោះមួយក្នុងចំណោមយន្តហោះទាំងបួនគ្រឿង ដែលធ្វើដំណើរទៅកាន់កន្លែងគ្រោះមហន្តរាយរញ្ជួយដី។

សូមបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យយន្តហោះប៉ះទង្គិចគ្នា កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយក្រុមហ៊ុន Airbus កំពុងបញ្ជូនក្រុមអ្នកជំនាញទៅជួយក្នុងការស៊ើបអង្កេតក្នុងប្រទេសជប៉ុនផងដែរ។ បើតាមប្រភពដែលដឹងពីការងារស៊ើបអង្កេតបាននិយាយថា ក្រុមប្រឹក្សាដឹកជញ្ជូនសុវត្ថិភាពរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៊ើបអង្កេត ដោយមានការចូលរួមពីភ្នាក់ងារនៅក្នុងប្រទេសបារាំង ជាកន្លែងដែលយន្តហោះនេះត្រូវបានផលិត និងចក្រភពអង់គ្លេសជាកន្លែងដែលម៉ាស៊ីន Rolls-Royce ទាំងពីររបស់យន្តហោះត្រូវបានផលិត។ ការងារដំបូងមួយក្នុងចំណោមភារកិច្ចសំខាន់ៗផ្សេងទៀត គឺការប្រមូលឧបករណ៍ថតចម្លងប្រអប់ខ្មៅ ជាមួយនឹងទិន្នន័យហោះហើរ និងការថតសំឡេងរបស់កាប៊ីនយន្ដហោះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds