ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​២​សម័យកាលវ៉ូវីណាម អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង ខកខានការប្រកួតជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣

ភ្នំពេញៈ ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​២​សម័យកាលលើវិញ្ញាសារវ៉ូវីណាម អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង ដែល​គេ​ស្គាល់​ថា កីឡាករ​ប្រដាល់ ម៉ឺន មេ​ឃា មិនមាអវត្តមានប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ នៅក្នុង​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ លើក​នេះ គ្មាន​វត្តមាន ចំណែក​ប្អូន​របស់គេ អេ អាំ​ម៉ា​រិ​ន​ភូ​ថង ដែលជា​ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០២២ ក៏​មិនបាន​ចូលរួម នៅក្នុង​ការប្រកួត​នេះ​ដូចគ្នា​។

មន្ត្រី​ប​ច្ចក​ទេស​របស់​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានអោយដឹងថា នៅក្នុង​បញ្ជីរាយនាម​របស់​កីឡាករ កីឡាការិនី និង​ប្រតិភូ​កីឡា​តំណាងឱ្យ​សមាគម​-​ក្លិប ដែល​បាន​ចុះឈ្មោះ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ គឺមាន​ឈ្មោះ ម៉ឺន មេ​ឃា ដែរ ប៉ុន្តែ​រូបគេ មិនបាន​បង្ហាញ​វត្តមាន ក្នុងពេល​ថ្លឹង​ទម្ងន់​នោះទេ ហេតុនេះ​តាមច្បាប់ និង​បទបញ្ជា​នៃ​ការប្រកួត គឺ​អ្នក​មិន​មក​ថ្លឹង​ទម្ងន់ ត្រូវ​សម្រេច​ឱ្យ​ចាញ់ ដោយ​ស្វ័យប្រវត្តិ​។​

ជុំវិញ​ការ​អវត្តមាន​របស់ អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង និង អេ អាំ​ម៉ា​រិ​ន​ភូ​ថង ម្ចាស់​មេដាយមាស ពៅ សុខា ដែលជា​គ្រូបង្វឹក បាន​អោយដឹងថា​ «​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើក​នេះ អេ អាំ​ម៉ា​រី​ន​ភូ​ថង មិនបាន​ចុះឈ្មោះ​ចូលរួម​ទេ ចំណែក អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង បាន​ចុះឈ្មោះ​មែន ប៉ុន្តែ​ដោយសារ​គាត់​មាន​របួស ក្នុងពេល​ប្រកួត​គុន​ខ្មែរ កាល​ថ្ងៃ​ឆ្លង​ឆ្នាំ ទើប​គាត់​មិន​អាចមក​ប្រកួត​នេះ​បាន​»​។

យ៉ាងណាក៏ដោយ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម និង​ជើងឯក​ពិភពលោក ពៅ សុខា បាន​អះអាងថា ការ​អវត្តមាន​របស់ ម៉ឺន មេ​ឃា និង អេ អាំ​ម៉ា​រី​ន​ភូ​ថង មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការដណ្តើមយក​មេដាយ​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ​ទេ ផ្ទុយទៅវិញ វា​ជាការ​ផ្តល់ឱកាស​ដល់​ក្មេងៗ​ជំនាន់​ក្រោយ បាន​បញ្ចេញ​សមត្ថភាព​ពិត​របស់ខ្លួន ដោយ​មិនមាន​ការភ័យខ្លាច​។​

ពៅ សុខា បាន​បញ្ជាក់ថា​៖ «​ការ​អវត្តមាន​របស់​ពួកគាត់ វា​មិនជា​បញ្ហា​ទេ ដោយសារ​ការប្រកួត​ថ្នាក់ជាតិ​នេះ យើង​ផ្តោតទៅលើ​ថ្នាល ដោយ​ចង់ឱ្យ​ក្មេងៗ​ឡើងមក​ច្រើន ព្រោះ​សមត្ថភាព​របស់ ម៉ឺន មេ​ឃា ក៏ដូចជា អេ អាំ​ម៉ា​រី​ន បាន​ឈានដល់​ការប្រកួត​អន្តរជាតិ​ទៅហើយ អ៊ីចឹង​ពេល​ពួកគាត់​ចូលរួម​ប្រកួត គឺ​ក្មេងៗ​របស់​យើង​គ្រាន់តែ​ឃើញ គ្នា​ខ្លាច និង​ភ័យ​បាត់ទៅហើយ ប៉ុន្តែ​ពេល មេ​ឃា និង ម៉ា​រី​ន មិនបាន​ចូលរួម​បែបនេះ ធ្វើឱ្យ​ក្មេងៗ​របស់​យើង ហ៊ាន​ប្រកួត​គ្នា ដោយបាន​បញ្ចេញ​អស់ពី​សមត្ថភាព​»​។​

សុខា បញ្ជាក់ថា​៖ «​មិនមែន​មានតែ​ពួកគាត់​នោះទេ ដែល​មិនបាន​ចូលរួម ប៉ុន្តែ​កីឡាករ កីឡាការិនី​ក្រុម​ធំ​ជម្រើសជាតិ​ជាច្រើន​នាក់​ទៀត រួមទាំង​ខ្ញុំ​ដែរ ក៏​មិនបាន​ចូលរួម​ប្រកួត​ដូចគ្នា ដោយ​អ្នកខ្លះ បានមក​ជួយ​ធ្វើជា​គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម ហើយ​អ្នក​ខ្លះទៀត បាន​ទៅ​ដឹកនាំ​ក្រុម​កីឡាករ តែ​ការ​មិនបាន​ចូលរួម​នេះ គឺ​មិន​ប៉ះពាល់​ដល់​កៅអី​ជម្រើសជាតិ​ឡើយ​»​។​

«​សហព័ន្ធ បានដឹង​ពី​សមត្ថភាព​របស់​ពួកយើង​រួចហើយ ហើយ​ការមិន​ចូលរួម​របស់​ពួកយើង គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ បាន​ប្រកួតប្រជែង​គ្នា​អស់ពី​សមត្ថភាព ចំណែក​ការជ្រើសរើស​កីឡាករ កីឡាការិនី​ចូល​ជម្រើសជាតិ គឺ​សហព័ន្ធ នឹងមាន​ការប្រកួត​ធ្វើតេស្ត​ផ្សេងទៀត ដោយមាន​គ្រូ​បរទេស ជា​អ្នកត្រួតពិនិត្យ និង​ធ្វើការ​សម្រេច រក​បេក្ខភាពដែល​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិនៅ​ឆ្នាំ​២០២៤​នេះ​»។ នេះជាការបញ្ជាក់បន្ថែមរបស់កីឡាការិនី​ជម្រើសជាតិ ពៅ សុខា។

ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ នៅក្នុង​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា និង​គ្រោង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤ ដោយ​ការប្រកួត​នេះ មាន​ប្រតិភូ​កីឡា​ចំនួន​ ១២៩ ​នាក់ បាន​ចូលរួម​។​ ក្នុង​ចំណោម​ប្រតិភូ​កីឡា​ទាំង​ ១២៩​ នាក់​នេះ គឺមាន​ប្រតិភូ​២៩​នាក់ កីឡាករ ​៦៥ ​នាក់ និង​កីឡាការិនី​ចំនួន​ ៣៥​ នាក់ ហើយ​អ្នក​ទាំងនេះ ​ត្រូវ​ប្រកួតប្រជែង​គ្នា​តំណាងឱ្យ​សមាគម​-​ក្លិប​ចំនួន ​១៧  នៅលើ​វិញ្ញាសា​សរុប​ចំនួន​ ២២ គឺ​វិញ្ញាសា​សម្តែង​មេគុន​ចំនួន ​១៣ និង​ប្រយុទ្ធ​ចំនួន ​៩​ ប្រភេទ​ទម្ងន់​៕អាចជារូបភាពនៃ 1​ នាក់, ការ​សម្ដែង​សិល្បៈក្បាច់គុន និង អត្ថបទអាចជារូបភាពនៃ 7 នាក់, មនុស្សសំដែងក្បាច់គុន និង អត្ថបទអាចជារូបភាពនៃ 7 នាក់, មនុស្សសំដែងក្បាច់គុន និង អត្ថបទភ្នំពេញ ប៉ុស្ដិ៍ | ​កីឡាករ ម៉ឺន មេឃា បាន​បន្ត​ឈ្នះមេដាយមាស ស៊ីហ្គេម  នៅលើទឹក​ដីខ្លួនឯង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds