ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់សឹកមកជាគ្រហស្ថវិញ ក្រោយបួសតបគុណឪពុកម្ដាយជិតមួយខែ!

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសម្រេចសឹកមកជាគ្រហស្ថវិញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយពីបានបួសតបគុណមាតាបិតា(ឪពុកម្តាយ) ក្នុងព្រះពុទ្ធសាសនាអស់រយៈពេល២១ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ប្រធានគណបក្សយុវជនរូបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៧ ខែធ្នូនេះ។

គួរឱ្យដឹងថា អំឡុងបួសតបគុណមាតាបិតារយៈពេល២១ថ្ងៃកន្លងទៅ ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បានធ្វើសកម្មភាពគួរឱ្យកត់សម្គាល់ជាច្រើន ដោយមានទាំងការយកបច្ច័យដែលបានមកពីការបិណ្ឌបាតពីពុទ្ធបរិស័ទនានា យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds