ដំណាំគម្របដី ជួយលើកកម្ពស់គុណភាពដី និងជួយទាំងជីវភាពប្រជាពលរដ្ឋ
ខេត្តបាត់ដំបង ៖ អ្នកជំនាញកសិកម្ម បានអោយដឹងថា ដំណាំគម្របដី ជាច្រើនប្រភេទ ដែលបានប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ដាំដុះ មិនត្រឹមតែចូលរួមលើកកម្ពស់គុណភាពដី ឲ្យមានជីវជាតិនោះទេ វាក៏បានជួយកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការដាំដុះដំណាំនោះផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ លោក សរ វេង ទីប្រឹក្សាផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៅកម្ពុជា បានអោយដឹងថា សព្វថ្ងៃនេះ កសិករមានបញ្ហាប្រឈមខ្លាំងទាក់ទងជីវជាតិដី ពិសេសនោះ នៅតំបន់ខ្ពស់រាប នៅពេលកសិករចាប់ផ្តើមដាំដុះ គាត់ត្រូវការភ្ជួរដីជាច្រើនដង ដែលកត្តាមកពីការហូរច្រោះដោយទឹក ។
លោកថា «នៅពេល ដែលដីបាត់បង់ជីវភាពធ្វើឲ្យបាត់បង់ទិន្នផល ជាហេតុ ធ្វើឲ្យគាត់ជំរុញការប្រើប្រាស់ថ្នាំពុល កសិកម្ម ជីវកសិកម្ម ដែលធ្វើឲ្យការចំណាយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យមានការប្រែប្រួល បរិស្ថានផងដែរ។ ដោយសារតែឃើញពីផលប៉ះពាល់ ដូច្នេះបានទើបអគ្គនាយករដ្ឋានគ្រប់គ្រងដីកសិកម្ម សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអន្តរជាតិ បានចាប់ផ្តើមអនុវត្តន៍ការងារ អភិរក្ស ដែលការងារនេះ គឺធ្វើយ៉ាងណាឲ្យដីមានជីវជាតិប្រើជាងជាមុនតាមរយៈប្រភេទដំណាំគម្របដី ដែលមានច្រើនប្រភេទ»។
លោក សរ វេង បានបន្ថែមថា «ដំណាំអភិរក្ស គឺយើងដាំតាមបច្ចេកទេសដោយអត់ភ្ជួររាស់ មានន័យយកតាមលំនាំធម្មជាតិដោយកាត់បន្ថយការភ្ជួររាស់ដី អ៊ីចឹងយើងថា ក្នុងដីមានសត្វជាច្រើនក្នុងដី រហូតដល់មានរាប់លានប្រភេទ ដោយខ្លះមើលឃើញនឹងភ្នែក ខ្លះទៀតមើលមិនឃើញក៏មាន» ។ នៅពេលដាំដំណាំគម្របដី អាចជួយដល់គុណភាពដី ដូចជាធ្វើជាជីផងដែរ។ ដំណាំប្រភេទនេះ មិនត្រឹមតែអាចជួយឲ្យមានគុណភាពដីប៉ុណ្ណោះទេ វាក៏ជួយឲ្យកសិកម្មរកប្រាក់ចំណូលបានច្រើនផងដែរ។
លោកបានបញ្ជាក់ថា បើសិនកសិកម្មដាំដំណាំដំណាំគម្របដីនេះ ដីគាត់អត់មានស្មៅចង្រៃនោះទេ អ៊ីចឹងវាមិនអាចបង្កើតគ្រាប់ ដើម្បីដុះនៅពេលក្រោយទៀតទេ។ លោកបញ្ជាក់យ៉ាងដូច្នេះថា បើគាត់ចាំដំណាំដូចជាពោត សណ្តែកគាត់ទទួលបានលុយតិច ប៉ុន្តែបើគាត់ដាំពោត ហើយដាំដំណាំគម្របដីនេះ គាត់នឹងទទួលបានលុយមួយម្តងទៀត អីញ្ចឹងដំណាំនេះមួយហិតាគាត់ចំណេញលុយបានប្រហែល៥០០ដុល្លារទៅ៦០០ដុល្លារ លើនឹងទៀត។ ដូច្នេះបើគាត់ដាំពោត ចំណេញបាន៥០០ឬ៦០០ដុល្លារ ហើយគាត់ដាំដំណាំទៀតគាត់ចំណេញប្រហែល១ពាន់ដុល្លារក្នុងមួយឆ្នាំ។ ការចំណេញក៏ផ្តល់ប្រយោជន៍ដល់គាត់នៅថ្នាំក្រោយទៀតផងដែរ។
ចំណែកលោក លាង សំរិទ្ធ ជាបុគ្គលិកនៃសកលវិទ្យាល័យជាតិគ្រប់គ្រងបាត់ដំបង និងជាអ្នកអ្នកគ្រប់គ្រងគម្រោង បានលើកឡើងថា កាដាំណាំគម្របដីបានផ្តល់គុណប្រយោជន៍ ដូចជាការត់បន្ថយការភ្ជួររាស់ និងកាត់បន្ថយ នៃការលិចផ្ទះកញ្ចក់ផងដែរ។ ជាងនេះជួយឲ្យដីមានគុណភាពដីល្អដំណាំដាំបានទិន្នផលខ្ពស់ ។
សូមជម្រាបថា ដំណាំគម្របដីមានដូចជា ៖ ចង្ក្រង់ស្វាស្លឹកតូច មីលែក សង់ត្រូ ស្លឹឡូ សណ្តែងអង្រែ ស្គួយ ចង្ក្រង់ស្វាស្លឹកធំជាដើម៕