រដ្ឋមន្ត្រីបរិស្ថាន ប្រាប់អន្តរជាតិក្នុងកិច្ចប្រជុំកំពូល G77 + China ថាកម្ពុជារួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសន្តិភាព ក្នុងតំបន់ និងសកលលោក

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ ដោយបានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតប ទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ លើពិភពលោក ដែលជាការតាំងចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសន្ទរកថាគន្លឹះ ផ្តោតសំខាន់លើការអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សានិងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងសកលលោក ជាពិសេសក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរ អំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមាន ដែលជាគោលដៅ សម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជា ប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

ក្នុងឱកាសនៃសន្និសីទកំពូល COP28 នៅទីក្រុងឌូបៃនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទីនិងភារកិច្ច សម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯក សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងពិធីនោះ ថ្នាក់ដឹកនាំប្រទេសន័រវ៉េស ប្រទេស  Sierra Leone  ប្រទេសរវ៉ាន់ដា និងប្រទេសប្រេស៊ីល  បានអញ្ជើញចូលរួមចុះហត្ថលេខាផងដែរ។

បន្ទាប់មកទៀត លោកបណ្ឌិតរដ្ឋមន្រ្តី ក្នុងតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី ស្តីពីការពន្លឿនការផ្លាស់ប្តូរ នៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus) ដោយបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈ ដោយបង្ករឲ្យកើនឡើងអន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលនាំឲ្យកង្វះអាហារូបត្ថម្ភ និងរបបអាហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអាទិភាពរបស់កម្ពុជា រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដើមឈើ១លាន ក្នុង១ឆ្នាំ គឺសំដៅបង្កើនគម្របព្រៃឈើឲ្យបាន៦០%ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្មផងដែរ។

ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទ COP-28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន C-Quest Capital នៃប្រទេសសិង្ហបុរី អំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបលោក Winfried Wicklein, អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ADB ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Patricia Zurita, អគ្គនាយិកាផ្នែកយុទ្ធសាស្ត្រ អង្គការអភិរក្សអន្តរជាតិ CI ក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣- ២០២៨។

លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ (UNFF) ដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្ម លោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី ទ្វេភាគី ជាច្រើនផ្សេងទៀត ដែលរាល់ជំនួបកម្ពុជា ទទួលបានការគាំទ្រ លើការប្តេជ្ញាចិត្ត សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្រខ័ណ្ឌសកល។ ក្នុងជំនួបនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឲ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំឈើ ឬស្សីជាដើម និងការជំរុញកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រ ចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន  ដែលបានផ្តល់អាទិភាពទៅ  លើ ភាពស្អាត ភាពបៃតង និង ចីរភាព៕អាចជារូបភាពនៃ 4 នាក់, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ 1​ នាក់ និង អក្សរ​ដែល​និយាយថា 'A between high-leve/ Presidency event on the links nutrition and climate, and opportunities to accelerate action by taking an integrated approach to both issues 10 D ber 13:00-14:30 Organis. Improve dency, Globa Alliance for on (GAIN), and Scaling Up (SUN)'ovement lovement

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds