ព្រឹត្តការណ៍ប្រកួតប្រដាល់គុនខ្មែរ Cambodia Kun Khmer KKIF ប្រកាសបើកជាផ្លូវការ

គុនខ្មែរ៖ ដោយមាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​សេ្នហា​ប្រដាល់​គុន​ខ្មែរ​ ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF បានសហការជាមួយក្រុមហ៊ុនស្រាបៀកម្ពុជា សហពន្ធប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តការណ៍ប្រដាល់ដ៏ធំមួយដែល​ប្រសិទ្ធ​នាម​ថា ខេមបូឌា គុនខ្មែរ ខេ ខេ អាយ អេស( Cambodia Kun Khmer K K I F)ព្រឹត្តិការណ៍នេះ​ទទួល​ការឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ស្រា​បៀរ​កម្ពុជា​។

ថ្លែងក្នុងសន្និសិទសារព័ត៌​មា​ន នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរើជីស បានអោយដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស ដែលជាក្រុមហ៊ុនខ្មែរ វិនិយោគិនខ្មែរ លោកមានសេចក្តីរំភើបជាខ្លាំង ដែលខ្មែរ ប៊ែវើរើជីស ក្លាយជាក្រុមហ៊ុនដែលចាក់ឬសយ៉ាងជ្រៅក្នុងការចូលរួម ចំណែកផ្ដួចផ្ដើមអភិវឌ្ឍគុនខ្មែរមុនគេ និងធំជាងគេបំផុតនៅកម្ពុជា ហើយបន្តធ្វើយ៉ាងណានាំយកគុន ខ្មែរឡើងទៅឆាកអន្តរជាតិឱ្យល្បីល្បាញមួយកម្រិតទៀត។

លោកបន្ថែមថា«គុនខ្មែរមិនមែនគ្រាន់តែជាកីឡាទេ វាតំណាងឱ្យភាពរឹងមាំ វិន័យ និងមរតកវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរ ហើយតាមរយៈការឧបត្ថម្ភគុនខ្មែរពី ខ្មែរ ប៊ែវើរីជីស គឺជាការវិនិយោគលើការរក្សាអត្តសញ្ញាណ ជាតិដ៏ពិសេស និងជំរុញកំណើនអត្តពលិកគុនខ្មែរ។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំ និងដំបូងគេបង្អស់នៅកម្ពុជា ដែលនាំគុនខ្មែរ នាំមុខមាត់ខ្មែរ ឱ្យល្បីរន្ទឺ ដល់ឆាកអន្តរជាតិ»។ 

ដោយឡែកលោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF បានអោយដឹងថា ការរៀបចំព្រឹត្តការណ៍នេះ ដើម្បីឲ្យពិភពលោក ស្គាល់គុនខ្មែរឲ្យកាន់តែច្បាស់ នៅពេលដែលពិភលោកស្គាល់គុនខ្មែរ ស្គាល់កម្ពុជានោះវិស័យទេសចរណ៍ កីឡាករផ្សាភ្ជាប់ជាមួយនិងវិស័យទេសចរណ៍ របស់កម្ពុជានិងរីកចម្រើនមួយកម្រិតបន្ថែមទៀតផងដែរ។ ទេសចរណ៍រីកចម្រើននឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF មានផែនការក្នុងការនាំគុនខ្មែរចេញទៅក្រៅប្រទេស និងនាំកីឡាករបរទេសចូលមកក្នុងប្រទេសកម្ពុជាផងដែរ។ លោកសង្គត់ធ្ងន់ថា«អ្វីដែលបងប្អូនឃើញនៅថ្ងៃនេះគ្រាន់តែជាកិច្ចចាប់ផ្តើមតែប៉ុណ្ណោះ ជាមួយនឹងអ្នកឧកញ៉ លាង ម៉េង ក្រុមការងារសន្យាថា នឹងនាំអ្វីដែលពិសេស និងល្អៗមកជូនបងប្អូនឲ្យបានប្លែកភ្នែក ប្លែកអារម្មណ៍ជាបន្តបន្ទាប់ទៀតនៅពេលអនាគត។ ស្របពេលជាមួយគ្នាខ្ញុំសង្ឃឹមថាកីឡាករគុនខ្មែររបស់យើងនឹង ធ្វើឲ្យអស់ពីសមត្ថភាព ព្រោះកីឡាគឺដើម្បីមិត្តភាព ឈ្នះ ចាញ់គឺជារឿងធម្មតា»

សូមបញ្ជាក់ផងដែរថា ព្រឹត្តការណ៍ខេមបូឌា គុនខ្មែរ ខេ ខេ អាយ អេស( Cambodia Kun Khmer K K I F) នឹងធ្វើការប្រកួតនៅថ្ងៃទី១០ ខែធ្នូនេះ ចាប់ពីម៉ោង៧ យប់តទៅ នៅឯផ្សារទំនើបជីពម៉ុងផ្លូវ២៧១ ដោយមានកីឡាករ៦ប្រទេសផ្សេងៗគ្នាមកតតាំងជាមួយអ្នកលេងគុនខ្មែរ។ ព្រឹត្តការណ៍នេះក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ន ហ្វេសបុកផេកស្រាបៀកម្ពុជា ហ្វេសបុកផេកក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF និងមានការផ្សាយបន្តប្រមាណ១៩២ប្រទេសនៅលើពិភពលោក​៕អាចជារូបភាពនៃ 4 នាក់, ឧបករណ៍​បំពងសំឡេង, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ 3 នាក់ និង អត្ថបទអាចជារូបភាពនៃ 1​ នាក់ និង អក្សរ​ដែល​និយាយថា 'CAMBODIA PREMI

 

អាចជារូបភាពនៃ 8 នាក់ និង អក្សរ​ដែល​និយាយថា 'CAMBODIA KIFអាចជារូបភាពនៃ 7 នាក់, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ 10 នាក់, មនុស្ស​លេង​តេនីស និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds