លោ​ក អ៊ួ តារា៖ ព្រឹត្តិ​ការណ៍​ប្រកួត​អ្នកលេ​ង​គុន ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ដល់​កីឡា​គុន​ល្បុក្ក​តោ​កម្ពុជា

ភ្នំពេញ៖ ព្រឹត្តិ​ការណ៍​ប្រកួត​អ្នកលេ​ង​គុន «Neak Leng Kun» ត្រូ​វបាន​រៀបចំ​ឱ្យមានជាលើកទី២ នៅ​ថ្ងៃ​សៅរ៍ ទី១៦ ខែធ្នូ ​ចុង​សប្តាហ៍ក្រោយ​ ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ដល់​កីឡា​គុន​ល្បុក្ក​តោ​កម្ពុជា ​ហើយ​ការ​ប្រកួត​ដែល​មាន​៥​ ប្រទេស​ ចូល​រួម​នេះ វា​ក៏បាន​ផ្តល់​ឱកាស​ឱ្យ​កីឡា​ករ​គុន​ល្បុក្កតោបាន​ដក​ស្រង់​បច្ចេក​ទេស​ជា​មួយ​កីឡា​ករ​អន្តរ​ជាតិដើម្បី​ពង្រឹង​សមត្ថ​ភាព​ផង​ដែរ​។​

​​ថ្លែងក្នុងសន្និសិទសាព័ត៌មាន​កាលពី​​ថ្ងៃទី​៨ ​ខែធ្នូ ​លោ​ក អ៊ួ តារា អ​គ្គលេខា​ធិកា​ររង​សហ​ព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ​បាន​បន្តថា​ ​កម្មវិធី​អ្នក​លេង​គុន នឹង​អាច​ផ្តល់​អត្ថប្រ​យោជន៍​ច្រើន​ដល់​កីឡាករ ​កីឡាកា​រិនី​របស់​យើង ​ក្នុងការ​បន្ថែម​នូវ​បទពិ​សោធ​ន៍​ប្រកួត​ ព្រោះ​កន្លងម​ក យើង​មានតែ​​ការប្រ​កួត​ជើង​ឯក​ថ្នាក់ជា​តិ​ទេ ដែល​មិនអា​ច​បំពេញ​គ្រប់​តម្រូវ​ក្នុង​ការ​បន្ថែម​នូវ​កម្រិត​បច្ចេកទេ​ស និង​បទពិ​សោធន៍​របស់​អត្ត​ព​លិ​ក​យើង​ឡើយ។

អ​គ្គលេខា​ធិកា​ររងរូបនេះ បន្ថែមថា ព្រឹត្តិការណ៍“អ្នកលេងគុន” ជាព្រឹត្តិការណ៍មួយរបស់សហព័ន្ធសម្រាប់ជំរុញបន្ថែមក្នុងការប្រកួត និងការគាំទ្រលក្ខណៈអាជីពចំពោះវិស័យកីឡាគុនល្បុក្កតោ ហើយសហព័ន្ធបានដើរតួនាទីចំនួន ២ មានន័យថា ក្នុងការអភិឌ្ឍនវិស័យកីឡាគុនល្បុក្កតោ ចំណែកនាពេលនេះ យើងត្រូវរុញគុនល្បុក្កតោឡើងមួយកម្រិតទៀត ដូច្នេះ“អ្នកលេងគុន” ជាព្រឹត្តិការណ៍សំខាន់សម្រាប់គុនល្បុក្កតោ សហព័ន្ធ និងប្រទេសកម្ពុជា។

ក្រោម​ការ​សហកា​រ​ជាមួយ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជានិង​អ្នក​ឧបត្ថម្ភ​គឺ​ក្រុមអ្ន​កលេ​ង​គុន​នៅ​កម្ពុជាបាន​នាំគ្នា​ផ្តួចផ្តើ​ម​បង្កើតឱ្យមា​ន​ព្រឹត្តិកា​រណ៍ «​អ្នក​លេង​គុន​» នេះ​ឡើង ដើម្បី​រំឭក និង​បង្ហាញ​ពី​ទម្លាប់​របស់​អ្នក​ហាត់​គុន​ជំនាន់​ដើមដែ​ល​តែង​ណាត់​គ្នា​សាក​ល្បង​វិជ្ជា​គុននៅ​តាម​តំបន់ ដែល​មាន​សា​លា​គុនឬ​អ្នក​ហាត់​គុន​ច្រើន ​ហើយ​សកម្ម​ភាព​នោះ​បាន​ក្លាយជា​​ទម្លាប់​ដ៏​ល្អ​មួយក្នុង​ការ​ជំរុញ​ឱ្យមា​ន​សកម្ម​ភាព​អ្នក​ហាត់គុ​ន​កាន់​តែច្រើ​ន​នៅតា​ម​ភូមិ ឃុំ ហេតុនេះហើយទើ​ប​កាលពី​សម័យ​ដើម ខ្មែ​រ​យើង​សម្បូរ​អ្នក​ចេះ​ក្បាច់​គុន​ និង​គ្រូ​គុន​៕អាចជារូបភាពនៃ 8 នាក់ និង អត្ថបទអាចជារូបភាពនៃ 12 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 12 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds