ឈ្មួញជួញដូរស្ករសជាជនជាតិវៀតណាមម្នាក់ទទួលប្រាក់កក់ជាង២ម៉ឺនដុល្លារពីជនជាតិវៀតណាមដូចគ្នា តែគ្មានទំនិញឱ្យនិងមិនព្រមសងប្រាក់វិញឡេីយ
(ភ្នំពេញ): ជនជាតិវៀតណាមម្នាក់ ដែលជាឈ្មួញរកស៉ីទិញលក់ស្ករស បានរត់គេចខ្លួន បន្ទាប់ពីទទួលប្រាក់កក់សរុបចំនួន២ម៉ឺនដុល្លារអាមេរិក ពីជនជាតិវៀតណាមដូចគ្នា ពាក់ព័ន្ធនឹងការទិញ~លក់ស្ករស។
បុរសជនជាតិវៀតណាម ជាអ្នកលក់ស្ករស ហេីយពុំមានទំនិញឱ្យទៅភាគីជាអ្នកទិញដែលជាជនជាតិវៀតណាមដូចគ្នានេះមានឈ្មោះ HOANG TRUNG THANH អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាន់អត្តសញ្ញាណប័ណ្ណលេខP00600364។
ជនរងគ្រោះជាជនជាតិវៀតណាមចំពោះជនរងគ្រោះដែលជាភាគីអ្នកទិញមានឈ្មោះ ឡេ ថាន់ហាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិវៀតណាម រស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បេីយោងតាមកិច្ចសន្យាសងប្រាក់ ធ្វេីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនជាតិវៀតណាមឈ្មោះ HOANG TRUNG THANH ជាភាគីអ្នកលក់ស្ករសខ្យល់ បានសន្យាថានឹងសងប្រាក់២ម៉ឺនដុល្លារ ទៅឱ្យភាគីជនរងគ្រោះជាអ្នកទិញវិញ ចន្លោះពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាពិសេស ជនជាតិវៀតណាមជាអ្នកលក់ស្ករសខ្យល់នេះ បានប្រកាសច្បាស់ៗថា បេីខ្លួនពុំសងប្រាក់ទាំង២ម៉ឺនដុល្លារ នៅត្រឹមថ្ងៃទី២៨ ខែវិច្ឆិកាទេ គឺខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ចុងក្រោយដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឈ្មួញលក់ស្ករសខ្យល់ដដែលនេះ មិនបានសងប្រាក់កក់២ម៉ឺនដុល្លារ ដូចការអះអាងនៅក្នុងកិច្ចសន្យាដែលធ្វេីនៅថ្ងៃទី១៩ ខែវិច្ឆិកាឡេីយ ហេីយបានគេចវះថែមទៀត។
គួរបញ្ជាក់ដែរ ករណីឆបោកប្រាក់តាមរយៈការទទួលប្រាក់កក់ ហេីយគ្មានទំនិញ(ស្ករស)ឱ្យភាគីអ្នកទិញនេះ ក៏មានជនរងគ្រោះជាជនជាតិខ្មែរផងដែរ ដោយជនជាតិខ្មែរនេះ គឺជាសាក្សីក្នុងកិច្ចសន្យាទិញ~លក់នេះ។