មនុស្ស២នាក់ស្លាប់និង២៣នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១០លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី០នាក់), រងរបួសសរុប ២៣នាក់ (ស្រី ១២នាក់), រងរបួសធ្ងន់ ១៥នាក់ (ស្រី ០៦នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០៦នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ១០នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) និង ងងុយ ០១លើក (ស្លាប់ ០នាក់)៕