WA និង Mural For Cambodia រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ រយៈពេល ៣ថ្ងៃ
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បណ្ឌិតស៊ូវណ្ណា ហ្គោនឡែត បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរនេះគឺដើម្បីអភិរក្សធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ជាពិសេសតំបន់ជួរភ្នំក្រវាញ់ ដែលជារតនៈសម្បត្តិយ៉ាងសំខាន់របស់កម្ពុជា។ អ្នកស្រីថា ហេតុអ្វីបានជា WA សហការជាមួយMural For Cambodia គឺយើងធ្វើដើម្បីអោយមានការយល់ដឹងពីផ្ទាំងគំនូរនេះ មិនមែនតែនៅក្នុងទីក្រុងទេ គឺយើងទៅកន្លែងផ្សេងៗទៀតនៅតាមជនបទ។
កញ្ញាបណ្ឌិត បន្ថែមថា គោលគំនិតសំខាប់ដែលយើងចាប់ផ្តើមបង្កើតព្រឹត្តិការណ៍នេះនៅជីផាតមក ហើយបន្ទាប់មកនៅភ្នំពេញ ក៏ព្រោះតែយើងចង់បង្ហាញជួរភ្នំក្រវាញ គឺវាមានសារៈសំខាន់ខ្លាំងមែនទែន គឺវាផ្តល់នៅឧស៊ីហ្សែនសម្រាប់យើងដកដង្ហើម ផ្តល់នៅប្រភពទឹក ហើយផ្តល់នៅប្រភពថាមពលអគ្គីសនី។ តំបន់ជួរភ្នំុក្រវាញ់បានផ្តល់នៅប្រភពទឹកធំៗចំនួន២២ រួមមាននៅក្នុងខេត្តពោធិ៍សាត់ និងកោះកុង។ នាយិការរូបនេះបន្ថែមថា «ប្រសិនបើគ្មានព្រៃឈើទេ គឺយើងគ្មានប្រភពទឹកនោះទេ ហើយយើងក៏មិនអាវផ្គត់ផ្គង់ដល់ភូមិទាំង៣ពាន់ភូមិ ដែលនៅជំវិញតំបន់ជួរភ្នំក្រវាញ់ដែរ ចឹងយើងចូលរួមជួយការពារតំបន់ជួរភ្នំក្រវាញ់វា មិនត្រឹមតែជាប្រភពទឹកនោះទេ ប៉ុន្តែវាជាជម្រកសត្វខ្លាធំផងដែរ»។
ដោយឡែកលោកហុងគី តំណាងក្រុមMural For Cambodia បានអោយដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ រយៈពេល ៣ថ្ងៃ មានគោលគំនិត បើទោះបីជាវាកកើតនៅក្នុងទីក្រុងក៏ពិតមែន ប៉ុន្តែយើងពង្រីកសាយភាយនូវស្នាដៃទៅដល់ជនបទ ជាក់ស្តែងយើងបានធ្វើជីផាតដែលយើងធ្វើអោយផ្ទាំងគំនួររបស់យើងរីកត្រដែតនៅទីនោះ ដើម្បីបង្កប់នៅអត្ថន័យ អភិរក្សការពារព្រៃឈើ ក៏ដូចជាអភិរក្សសត្វព្រៃផងដែរ…៕