ស្លាប់៩នាក់និងរបួសធ្ងន់ស្រាល២១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី០២នាក់), រងរបួសសរុប ២១នាក់ (ស្រី ១៣នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ១៥នាក់ (ស្រី ១០ នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៧នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤ លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១ នាក់),ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០៤នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់),ភ្លើងសញ្ញា ០១លើក(ស្លាប់ ០១លើក), និង ងងុយ ០១លើក (ស្លាប់ ០នាក់) ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds