ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះកុដិវត្ត១ខ្នងនៅស្រុកបាណន់

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០នាទី នៅក្នុងវត្តពោធិ៍រតនារាម ហៅ(វត្តស្វាយប្រគាប) ស្ថិតនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆា​បឆេះកុដិវត្ត ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៣ម៉ែត្រ​ x​ ៤ម៉ែត្រ សង់អំពីឈើ និងប្រក់ស​ង្ក័​សី។

សម្ភារៈខូចខាតរួមក្នុងកុដិមាន ៖
-ម៉ាស៊ីនកាត់ផ្កា ១គ្រឿង
-ម៉ូទ័រកាត់សក់ ១គ្រឿង
-ទូរស័ព្ទ អិនចុចពិល ១គ្រឿង
-speaker JBL ១គ្រឿង
-ស្បង់ចីវរ ចំនួន៣
-លុយ ២០០ដុល្លារ
-សៀវភៅ និងកាតវ៉ាក់សាំង

សរុបជាទឹកប្រាក់ខូចខាត និងកុដិប្រហែល៨០០ដុល្លារ។

សមត្ថកិច្ចជំ​នាញ បានឲ្យដឹងថា ៖ ក្នុងករណីអគ្គិភ័យនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យមានអគ្គិភ័យឆា​បឆេះ។ ​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​បាណន់ បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ ​នៃ​អធិការ​ស្រុក​ចំនួន​ ០១គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គិ​ភ័យ​នេះ​បាន​ទាំងស្រុង​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds