អភិបាលខេត្តកោះកុងប្រកាសផ្ដល់ប្រាក់៤លានរៀលដល់អ្នកដែលផ្ដល់ព័ត៌មានជនដែលវា.យសម្លា.ប់កូនឈ្លូសយ៉ាងព្រៃផ្សៃ
(ខេត្តកោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា៖ ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។
លោកជំទាវបានប្រកាសថានឹងផ្ដល់ថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។
លោកជំទាវអភិបាលខេត្តកោះកុង បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ ឱ្យមេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕