GANZ​BERG មានឆន្ទៈគាំទ្រគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ខណៈការប្រកួតនៅអូស្ត្រាលីនឹងផ្តល់កាដូឡានដល់កីឡាករគុនខ្មែរ

ថ្លែងនៅក្នុងសន្និសីទកាសែត​ ស្តី​ពី​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ ស៊ុបពេីរហ្វៃត៍​ KUN KHMER Super Fight​ នៅ​ប្រទេស​អូស្ត្រាលី​ នៅ​រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ តំណាងក្រុមហ៊ុនGANZBERG ថ្ងៃនេះជាថ្ងៃបើកទំព័រដំបូង របស់ GANZBERG ដាក់កាដូយក្ស គឺឡានស៊េរីទំនើបដល់គុនខ្មែរ។

លោក ហ្វេន ចូសេហ្វ ប្រូនេ ( Franz Josef Brune) តំណាងក្រុមហ៊ុនGANZBERG បានអោយដឹងថា GANZ​BERG មានឆន្ទៈគាំទ្រគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ ថ្ងៃនេះជាថ្ងៃបើកទំព័រដំបូង របស់ GANZBERG ដាក់កាដូយក្សដល់គុនខ្មែរ។ ព្រឹត្តិការណ៍នេះលើកស្ទួយ គុនខ្មែរ និង សិល្បៈវប្បធម៌ខ្មែរឲ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក។

កាដូរយក្សពី GANZBERG ដល់គុនខ្មែរ គឺរថយន្តទំនើប ដែលមានតម្លៃជិត 40000$ មិនចាំបាច់ប្រកួតលើសង្វៀត One ទេ ប្រកួតនៅសង្វៀតអូស្រ្តាលីនេះក៍គុនខ្មែរល្បីដល់កម្រិតពិភពលោកដែរ ស្រលាញ់គុនខ្មែរ ស្រលាញ់ Ganzberg!! ពីមុនគេមកប្រកួតជាមួយយើងដល់ផ្ទះ តែឥឡូវយើងហោះទៅប្រកួតដល់ទឹកដីអូស្រា្តលី!​ សុំអរគុណ GANZBERG ជូនកាដូយក្សឡាន​​ ១ គ្រឿង​ លើកគុនខ្មែរយើងឡើងដល់កម្រិតពិភពលោក! Ganzberg លើកស្ទួយ គុនខ្មែរ ឡើងដល់កម្រិតពិភពលោក។

លោកបន្ថែមថា អ្នកប្រដាល់របស់យើងម្នាក់ៗសមនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីប្រជាជនទូទាំង ពិភពលោកទាំងអស់ឃើញថា អ្នកប្រដាល់ខ្មែរ មានគុណភាពល្អៗ អាចឡើងដល់កម្រិតពិភពលោក។ បើទោះបីជាការប្រកូតនៅអូស្រ្តាលីលើកនឹង មិនមែនតែឡាយនៅស្ថានីយ៍ BTV របស់ខ្មែរទេ យើងមាននៅលើប៉ុសិ៍នអន្តជាតិ Fox Sport ដែលឡាយផ្ទាល់នៅប្រទេសអូស្រ្តាលី យើងបានផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក មិនមែននិយាយចេះតែនាំគុនខ្មែរទៅកាន់កម្រិតពិភពលោកទេ។

ដោយឡែកលោក តែម​ ម៉ឺន​ ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បានអោយដឹងដែរថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ នាពេលខាងមុខនេះពិតជាបានចូលរួមចំណែក ជាមួយនិងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកថា ព្រឹត្តការណ៍ នឹងចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា។ រួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ចូលរួមបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រី គ្រូបង្វឹក និងកីឡាករ របស់យើង។ ចូលរួមជាមួយផែនការអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយវិស័យសិល្បៈក្បាច់គុនបុរាណ ខ្មែរ ដែលជាសម្បត្តិវប្បធម៌ជាតិ ទៅកាន់ពិភពលោកឲ្យកាន់តែស្គាល់ច្បាស់អំពីកីឡា ប្រដាល់គុនខ្មែរ ព្រមទាំងពង្រឹងសមត្ថភាពដល់ គ្រូបង្វឹក កីឡាករ និងត្រៀមលក្ខណៈ សម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតជាលក្ខណៈជាតិ អន្តរជាតិ៕អាចជារូបភាពនៃ 4 នាក់ និង អត្ថបទអាចជារូបភាពនៃ 14 នាក់ និង អត្ថបទអាចជារូបភាពនៃ 11 នាក់ និង អត្ថបទអាចជារូបភាពនៃ 13 នាក់ និង អត្ថបទអាចជារូបភាពនៃ 9 នាក់, អំពូល, អាពាហ៍ពិពាហ៍, ជើងតម្កល់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds