ទូរទស្សន៍​ថោន​ បើកសង្វៀនថ្មីមួយទៀតបើគាំទ្រខ្លាំង នឹងចេញរាជសីហ៍ឈុតធំក្នុងប្រវត្តិសាស្ត្រគុនខ្មែរបន្តទៀត!

ភ្នំពេញ: ស្ថានីយទូរទស្សន៍​ថោន​បាន​ធ្វើ​សន្និសីទសារព័ត៌​មាន នារសៀល​ថ្ងៃ​ទី​២៥ ​ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​បង្ហាញ​ពី​ការ​បើក​ជា​ផ្លូវការ​នូវ​កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​បន្ថែម​មួយ​ទៀត​នៅ​រៀងរាល់យប់ថ្ងៃព្រហស្បត្តិ៍។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា GANZBERG គុនខ្មែរ រាជសីហ៍ទាំង៥ ដែល​បាន​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រាបៀរ Ganzberg ។

លោកគឹម ស៊្រុនកុសល ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុនថោនគ្រុប បានអោយដឹងថា ព្រឹត្តិការណ៍ GANZBERG គុនខ្មែរ រាជសីហ៍ទាំង៥ នេះឡើងគឺដើម្បីរៀបចំ​ឲ្យ​មាន​ការ​ប្រកួតដណ្តើមខ្សែរក្រវាត់លក្ខណៈពិភពលោក។ លោកថា បើមានការគាំទ្រខ្លាំង ពីសំណាក់មហាជន ដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរនោះ ថោន អាចចេញរាជសីហ៍ឈុតធំ​ ក្នុងប្រវត្តិសាស្ត្រគុនខ្មែរបន្តទៀត។

តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានអោយដឹងថា «បើកមុខរាជសីហទាំង៥ ថោនព្យាយាមបង្កើតកម្មវិធីប្រកួតខ្នាតធំឱ្យបានច្រើន​ ដើម្បីបណ្តុះកីឡាករជំនាន់ក្រោយ និងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានការរីកចម្រើនបន្ថែមទៀត​ បើសិនជាមានការគាំទ្រខ្លាំង​ ថោនអាចចេញរាជសីហ៍ឈុតធំ​ក្នុងប្រវត្តិសាស្ត្រគុនខ្មែរបន្តទៀត» ។ លោកថា គុនខ្មែរត្រូវបានស្វាគមន៍ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC ។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរបានធ្វើឲ្យពិភពលោករំជើបរំជួលទទួលស្គាល់ពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា​ព​ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា» ។

ដោយឡែកលោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ «ខាង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​សហការ​បាន​ល្អ​ជាមួយ​ស្ថានីយ​ដើម្បី​ពង្រឹង​សមត្ថភាព​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ឲ្យ​កាន់តែ​ល្អ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​យ៉ាង​រឹងមាំ និង​ទទួល​ការ​គាំទ្រ​ពី​មហាជន​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ភាព​រលូន​ល្អ​ ​តាមរយៈ​ការ​សហការ​ល្អ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​ការ​រៀបចំ​ជ្រើសរើស​កីឡាករ​មាន​សមត្ថភាព​ល្អៗ ព្រម​ទាំង​ផ្តល់​ភាព​សុក្រឹត និង​យុត្តិធម៌​ក្នុង​ការ​វិនិច្ឆ័យ​ឈ្នះ​ចាញ់​ដោយ​តម្លាភាព។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ»​

ដោយឡែកតំណាងក្រុមហ៊ុន GANZBERG បានអោយដឹងថា ក្រុមហ៊ុនGANZBERG មានឆន្ទៈលើកស្ទួយគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ គុនខ្មែរ រាជសីទាំង 5 ” ព្រឹត្តិការណ៍នេះកាន់តែលើកកម្ពស់គុនខ្មែរ វប្បធម៍ក្បាច់គុនខ្មែរ ថ្ងៃនេះជាការបើកទំព័រដំបូង របស់យើងជាមួយ Town ដើម្បីលើកស្ទួយគុនខ្មែរ “GANZBERGអោយកាន់តែល្បី។ កីឡាករប្រដាល់របស់យើងគ្រប់រូបសមនឹងទទួលបានការគាំទ លើកទឹកចិត្តពីទស្សនិជនគ្រប់ៗ គ្នាអោយពិភពលោកបានឃើញកីឡាករគុនខ្មែរមានគុណភាពខ្លាំងពូកែ។

សូមជម្រាបផងដែរថា ការប្រកួតប្រដាល់គុនខ្មែរដ៏ធំ អស្ចារ្យរបស់ស្ថានីយទូរទស្សន៍ថោន Ganzberg រាជសីគីនខ្មែរ ដែលជាសង្វៀនប្រដាល់គុនខ្មែរដ៏ថ្មីស្រឡាងមួយទៀត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយ និងផ្ដល់ឱកាសឲ្យកីឡាករគុនខ្មែរ ដែលខិតខំហ្វឹកហាត់អស់រយៈកាលជាច្រើនឆ្នាំ បានចូលរួមប្រកួតនៅលើសង្វៀនដ៏ធំនេះ បានបង្ហាញសមត្ថភាពរបស់ខ្លួនទៅកាន់អន្តរជាតិ៕អាចជារូបភាពនៃ 10 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds