លំអិត ៖ សមត្ថកិច្ច ចុះបង្ក្រាបបទល្មើសផលិតវីដេអូអាសអាភាសនៅអគារខុដូ WOW NOW

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចុះមកបង្រ្កាបករណីផលិតវីដេអូអាសអាភាស នៅចំណុចអគារ WOWNOW ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សចំនួន២៩នាក់ (ជនជាតិចិន និងខ្មែរ)។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញទំនាក់ទំនងសង្គមថ្មីៗនេះ និងក្រោយពីមាននារីរងគ្រោះ២នាក់ ដាក់ពាក្យបណ្ដឹងពីការបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញសង្គមតេឡេក្រាម។ ក្រោយទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចឡោមព័ទ្ធខុនដូ វ៉ាវ ណាវ (WOW NOW) កម្ពស់១៥ជាន់ ស្ថិតនៅចំណុចអគារលេខ៤៨ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ជនជាតិចិនមួយក្រុម ដើម្បីធ្វើការសាកសួរ។

យោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានព្រហ្មទណ្ឌ។

ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមមាន សម្ភារផលិតរឿងមួយចំនួនទៀត នាំយកទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds