ពិតទេថា..! ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ មិនបើកប្រាក់រង្វាន់អោយបុគ្គលិកអស់រយៈពេល៣ឆ្នាំ
ប្រភពពីមន្ត្រីខាងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា បានឲ្យដឹងទៀតថា ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ មិនបើកលុយរង្វាន់ឲ្យមន្រ្តីក្រោមឱវ៉ាទចំនួន៣០នាក់ ក្នុងរយៈពេល៣ឆ្នាំ ដែលសរុបទឹកប្រាក់ប្រមាណ ជិត១០០លានរៀល។ ជាមួយគ្នានេះដែរ មន្ត្រីដដែលបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយដ្ឋានផលិតកម្ម និងបសុព្យាបាល និងសាលារាជធានីភ្នំពេញ ជួយពិនិត្យមើលលើបញ្ហា ប្រាក់រង្វាន់លើកទឹកចិត្តរបស់មន្ត្រីផង ដោយមិនទទួលបានអស់រយៈពេលជិត៣ឆ្នាំហើយ ពោលគឺបានត្រឹមតែស៊ីញ៉េទទួលប៉ុន្តែមិនដែលបានទទួលលុយនោះទេ។
យ៉ាងណាក្តី មិនអាចទាក់ទងលោកស្រីហម សុជាតា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ដែលទើបឡើងកាន់តំណែងថ្មីៗដើម្បីសួរនាំបានទេ នៅថ្ងៃទី២៤ ខែតុលានេះ។ ដោយឡែកលោកជំទាវអ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ក៏មិនអាចទាកទងបានដើម្បីឆ្លើយតបបាននោះទេ៕