លោកHonda ជឿ​ជាក់​​លើ​ក្រុម​បាល់ទាត់​កម្ពុជា​ អាច​ធ្វើ​បាន​សម្រាប់​ការ​ប្រកួត​ជា​មួយ​ ប៉ាគីស្ថាន ជើង​ទី​២

បាល់ទាត់៖ លោក Keisuke Honda​ ដែលជាអតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជឿ​ជាក់​​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ អាច​ធ្វើ​បាន​សម្រាប់​ការ​ប្រកួត​ជា​មួយ​ ប៉ាគីស្ថាន ជើង​ទី​២ វគ្គ​ជម្រុះ​ជុំ១ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦ វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ។

ជើងទី១ រវាង​ជម្រើស​ជាតិ​កម្ពុជា​ អាច​ធ្វើ​បាន​សម្រាប់​ការ​ប្រកួត​ជា​មួយ​ ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា នៅពហុកីឡដ្ឋានអូឡាំពិក ​រាជ​ធានី​ភ្នំពេញ ក្រុមទាំងពីរមិនមានឱកាសបំប៉ោងសំណាញ់ទីគ្នានោះទេ ពោលគឺក្នុង​លទ្ធផល​ស្មើ​គ្នា ០-០។ ប៉ុន្តែអ្វីដែលក្រុម​កម្ពុជា​ត្រូវ​ធ្វើ​ការ​​ធ្ងន់​ថែម​ទៀត​នៅ​ពេល​ប្រកួត​ជើងទី២ លើ​ទឹក​ដី​របស់​ប៉ាគីស្ថាន​។ ជើង​ទី១ ក្រុមប៉ាគីស្ថាន ​បាន​ប្រើ​ក្បាច់​ការពារ​យ៉ាង​ល្អ​ដោយ​មិន​ភ្លាត់​ឲ្យ​កម្ពុជា​បំប៉ោង​សំណាញ់​ទី​របស់​ខ្លួន​បាន​ឡើយ។

ក្រៅ​ពី​ការ​ការពារ​បាន​ល្អ ប៉ាគីស្ថាន ក៏​ប្រើ​ទម្រង់​វាយ​បក​ដ៏​គ្រោះ​ថ្នាក់ផង​ដែរ ហើយ​ការ​លេង​ក្នុង​ដី​របស់​ខ្លួន​រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ស្វែង​រកជ័យជម្នះ​លើ​កម្ពុជា។ ​ក្នុង​ប្រវត្តិ​ជួប​គ្នា៤​លើក​​គិត​ទាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ប៉ាគីស្ថាន មិន​ធ្លាប់​ឈ្នះ​កម្ពុជា​ឡើយ។

មុន​ការ​ប្រកួត​មក​ដល់ លោក Keisuke Honda​ បាន​និយាយ​ថា ៖«ជូន​ពរ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ និង​​ជឿ​ជាក់​ថា កម្ពុជា​អាច​ធ្វើ​បាន​»។ ការ​ប្រកួត​ជើង​ទី​២ ​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ធ្វើ​​នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open