ក្រសួងបរិស្ថាន៖ បណ្តុះអ្នកជំនាន់ក្រោយឱ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញបរិស្ថានឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច

ភ្នំពេញ៖ ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) ដើម្បីក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាម។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្ថែមថា ធនធានមនុស្សគឺជាអាទិភាពទី១ក្នុងចំណោមអាទិភាពចម្បងទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ហើយជាការចាំបាច់បំផុត ដែលសិក្ខាកាមទាំងអស់ ត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ហ៊ានសួរ ហ៊ានឆ្លើយតបលើគំនិតដែលយល់ឃើញ ដើម្បីឱ្យការសិក្សារយៈពេល ១០ថ្ងៃនេះ កាន់តែមានប្រសិទ្ធិភាព និងជាពិសេសបានចាក់បំពេញបន្ថែមនូវចំណេះដឹង ។

លើសពីនេះ ដើម្បីឈានឆ្ពោះទៅភាពជោគជ័យក្នុងវិថីការងារបរិស្ថាន សិក្ខាកាមទាំងអស់ត្រូវយល់ឱ្យបានច្បាស់អំពីការងារអាទិភាពរបស់ក្រសួង និងជំរុញការងារអាទិភាពឱ្យទៅសម្រេចបានទិសដៅរួមនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds