ឃីម បូរ៉ា ប្រើពេលតែ៣ ទឹកផ្តួលដៃគូ២នាក់អោយសន្លប់ ក្លាយជាម្ចាស់ឡានខ្លាញ់គោពីក្រុមហ៊ុនប៊ូសស្ត្រង់

គុនខ្មែរ៖ អ្នកលេងគុនខ្មែរ ឃីម បូរ៉ា ប្រើពេលតែ៣ ទឹកផ្តួលដៃគូចំនួន២នាក់អោយសន្លប់ ក្លាយជាម្ចាស់ឡានខ្លាញ់គោពីក្រុមហ៊ុនប៊ូសស្ត្រង់ នៅក្នុងព្រឹត្តិការណ៍ ប៊ូសស្ត្រង់ស្រលាញ់គុនខ្មែរ អ្នកខ្លាំងពូកែប៊ូសស្ត្រង់អោយឡាន។

ជុំទី១ អ្នកប្រដាល់គុនខ្មែរ ឃីម បូរ៉ា បានចាយពេលត្រឹមតែ២ទឹកក្នុងការផ្តួលកីឡាករថៃឆាតឆ័យ អោយបោះបង់ការប្រកួតនៅទឹកទី២។ ដោយឡែក អេលីត សាន់ នៅជុំទី១ក៏បានយកឈ្នះកីឡាករថៃ ដែលធ្វើអោយអ្នកទាំងពីរមានសារគាំទ្រច្រើន នឹងមានឱកាសឡើងទៅប្រកួតដណ្តើមឡាន។

សម្រាប់ជំនួបដណ្តើមឡាននៅក្នុងព្រឹត្តិការណ៍ប៊ូសស្ត្រង់ស្រលាញ់គុនខ្មែរអ្នកខ្លាំងពូកែប៊ូសស្ត្រង់អោយឡាន រវាងនាគមាស ឃីម បូរ៉ា និងអេលីត សាន់ កូនសិស្សរបស់លោកគ្រូ ហេង ប៊ុនឃីម បានកែងរបស់ខ្លួនផ្តួលអេលីត សាន់ ងើបលែងរួចត្រឹមតែមួយទឹក ដែលធ្វើអោយរូបគេឈ្នះឡានពីក្រុមហ៊ុនប៊ូសស្ត្រង់។

កីឡាករ ឃីម បូរ៉ា ក្លាយជាកីឡាករ ទី៣ដែលបានឈ្នះឡានពីក្រុមហ៊ុនប៊ូសស្ត្រង់ បន្ទាប់ពីព្រំ សំណាង និងពេជ្រ សម្បត្តិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds