ប្រទេសស្វីសនឹងរួមចំណែកក្នុងការស្តារគម្របព្រៃឈើជាមួយក្រសួងបរិស្ថាន

ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹងរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានាបាននូវអព្យាក្រឹត្យកាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ ។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើការស្តារគម្របព្រៃឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែកគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា៕អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 3 នាក់ និង ជើងតម្កល់អាចជារូបភាពនៃ 8 នាក់ និង ជើងតម្កល់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds