ក្រុមហ៊ុនប៊ូសស្ត្រង ប្តេជ្ញាចិត្តថានឹងខិតខំបន្តជួយគុនខ្មែរ ដើម្បីជាការលើកទឹកចិត្ត

គុនខ្មែរ៖ តំណាងក្រុមហ៊ុនប៊ូសស្ត្រង ប្តេជ្ញាចិត្តថានឹងខិតខំបន្តជួយគុនខ្មែរ នាំយកកម្មវិធីកក្រើកល្បីរន្ទឺ មានរង្វាន់ធំៗផ្តល់ជូនកីឡាករគុនខ្មែរដទៃទៀត ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីល្បាញពាសពេញពិភពលោក។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៃព្រឹត្តិការណ៍“ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន” នាព្រឹកថ្ងៃទី១០ ខេតុលា ឆ្នាំ២០២៣ នេះលោក Chris Topher ជាតំណាងឱ្យក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានអោយដឹងថា មហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្ត្រគុនខ្មែរដំបូងគេប្រកួតដណ្តើមឡានទី២ពីប៊ូសស្ត្រង។ លោកថា«ប៊ូសស្ត្រង ពិតជាមានមោទនភាពណាស់ដែលបានឃើញបងប្អូនយ៉ាងច្រើនកុះករគាំទ្រប្រដាល់គុនខ្មែរ និងព្រឹត្តិការណ៍ចារជាប្រវត្តិសាស្ត្រ “ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន»

លោកបន្ថែមថា ដូចដែលអ្នកគាំទ្របានដឹងហើយថា កន្លងមកប៊ូសស្ត្រង ធ្លាប់បានជួយជ្រោមជ្រែង និងគាំទ្រប្រដាល់គុនខ្មែរ បានច្រើនបំផុត គឺជួយកីឡាករ ព្រំ សំណាង មានឡាន មានផ្ទះ នាំយកកីឡាករគុនខ្មែទៅកាន់ទ្វីបអឺរ៉ុបនៅប្រទេសបារាំង។ អ្វីដែលកាន់តែសំខាន់បំផុតនោះ យើងក៏ធ្លាប់បានដាក់ឡានទី១ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយករួច ម្ដងហើយ ដោយអ្នកឈ្នះបានទៅលើកីឡាករ ពេជ្រ សម្បត្តិ។ ឥឡូវនេះ ប៊ូសស្ត្រងបានដាក់ឡានទី២ឱ្យកីឡាករគុនខ្មែរប្រកួតដណ្តើមយកសារជាថ្មី។អាចជារូបភាពនៃ 2 នាក់, សំលៀកបំពាក់ឈុត និង អត្ថបទ

ជាមួយគ្នានេះដែរ ក្រុមហ៊ុនប៊ូសស្ត្រង ប្តេជ្ញាចិត្តថានឹងខិតខំបន្តជួយគុនខ្មែរ នាំយកកម្មវិធីកក្រើកល្បីរន្ទឺ មានរង្វាន់ធំៗផ្តល់ជូនកីឡា ករគុនខ្មែរដទៃទៀត ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីល្បាញពាស ពេញពិភពលោក។ ជាពិសេសធ្វើឱ្យគ្រប់ជាតិសាសន៍បានស្គាល់ច្បាស់ពីភាពខ្លាំងនៃក្បាច់គុនខ្មែរថា គុនខ្មែរ មិនអាចមើលស្រាលបានឡើយ។

ចំណែក លោក គង់​ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និង BTV News បានអោយដឹងដែរថា  ព្រឹត្តការណ៍ Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong ឲ្យឡាន គឺជាការប្រកួតដ៍ធំ ដែលមិនធ្លាប់មានពីមុនមក ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរលើកនេះ ជាការប្រកួតក្នុងលក្ខខណ្ឌថ្មីមួយសម្រាប់កីឡាករគុនខ្មែរ មិនត្រឹមតែប៉ុណ្ណោះ យើងបានសិរិតសម្រាំង យកកីឡាករជើងខ្លាំង ល្បីៗដែលមកពី ជុំវិញពិភពលោក មកប្រកួតតតាំងគ្នា ជាមួយកំពូលកីឡាករជើងខ្លាំងគុនខ្មែរ របស់កម្ពុជាយើង។

លោកថា ព្រឹត្តិការណ៍ប្រដាល់នេះ ជាការតែរបបថ្មីមួយបែបទៀតសម្រាប់កម្មវិធីប្រដាល់របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ពីព្រោះយើងបានចូលរួមបណ្ដុះបណ្ដាល និង អភិវឌ្ឍន៍ លើវិសយ័គុនខ្មែរ ក៏ដូចជាបានលើកស្ទួយជីវភាពដល់កីឡាករ កីឡាការនី។ លោកថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ប្តេជ្ញានឹងបន្តការផលិតនិងបង្កើតកម្មវិធីប្រដាល់ប្រកបដោយគុណភាពខ្ពស់ ជាមួយរចនាសម្ព័ន្ធការងារថ្មី ប៉ុន្តែឈរលើគោល នៅចាស់តែមួយតើធ្វើយ៉ាងណាគាំទ្រនិងលើកស្ទួយវិស័យប្រដាល់គុនខ្មែរផ្សព្វផ្សាយឲ្យកាន់តែខ្លាំង ដើម្បីបង្ហាញទៅកាន់ពិភពលោក៕អាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ 10 នាក់, តុ, អំពូល និង មនុស្សច្រើនអាចជារូបភាពនៃ 10 នាក់អាចជារូបភាពនៃ 9 នាក់, ឧបករណ៍​បំពងសំឡេង, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ 10 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds