ប្រធានាធិបតីម៉ិកស៊ិក នឹងបញ្ជូនយន្តហោះ ០២គ្រឿងដើម្បីធ្វើការជម្លៀស ពលរដ្ឋ ចេញពីអ៊ីស្រាអែល
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក នឹងបញ្ជូនយន្តហោះ ០២គ្រឿងដើម្បីធ្វើការជម្លៀស ពលរដ្ឋម៉ិកស៊ិកចំនួន៣០០នាក់ ចេញពីប្រទេសអ៊ីស្រាអែល។ នេះបើយោងតាម CNN នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។
ប៉ុន្តែនៅថ្ងៃចន្ទនេះដែរ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បាននិងកំពុងផ្អាក ឫលុបចោលជើងហោះហើរ ទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ដោយសារការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត ៕