លក្ខខណ្ឌ៥យ៉ាង ដើម្បីកីឡាករគុនខ្មែរក្លាយជាម្ចាស់រថយន្ត ពីក្រុមហ៊ុនប៊ូសស្ត្រង
កីឡា៖ កីឡាករប្រដាល់៥ប្រទេសផ្សេងគ្នា នឹងមកប្រកួតជាមួយអ្នកលេងគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រកួតដែលមានរង្វាន់រថយន្តពីប៊ូសស្ត្រង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាករកម្ពុជា៤រូបគឺ ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា, អេលីត សាន់ និង ទូច ដេវីត ត្រូវប្រជែងគ្នាដើម្បីដណ្តើមរង្វាន់រយន្តថ្មីទំនើប១គ្រឿង ខណៈ៣រូបទៀតគឺ ព្រំ សំណាង, ពេជ្រ សម្បត្តិ និង ប៉ឺត សង្ឃឹម មិនមែនប្រកួតដើម្បីប្រជែងរង្វាន់រថយន្តទេ។
បេក្ខភាពប្រជែងរង្វាន់រថយន្តគឺ ទូច ដេវិត ប៉ះកីឡាករចិន Wang Yue Yue។ អេលីត សាន់ ប៉ះកីឡាករថៃ Rungrawee។ ឈុត សេរីវ៉ាន់ថង ប៉ះកីឡាករប្រេស៊ីល Italo Fritas និង ឃីម បូរ៉ា ប៉ះកីឡាកថៃ Chatchai។
ដោយឡែកលក្ខខណ្ឌនៃការប្រកួតដើម្បីប្រជែងរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងមានច្រើនដូចខាងក្រោម៖
១. ប្រសិនបើ កីឡាករខ្មែរទាំង៤រូបទទួលបានជ័យជម្នះដូចគ្នា នឹងជ្រើសរើសយក២រូប (ខ្មែរប៉ះខ្មែរ) ដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
២. ប្រសិនបើកីឡាករខ្មែរ៣នាក់ឈ្នះ គឺជ្រើសរើសយក២រូបដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
៣. ប្រសិនបើ កីឡាករខ្មែរ២នាក់ឈ្នះ គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
៤. ប្រសិនបើ កីឡាករខ្មែរតែ១នាក់ឈ្នះគឺក្លាយជាម្ចាស់រថយន្តតែម្តងដោយគ្មានការប្រកួតវគ្គផ្តាច់ព្រ័ត្រគូទី៨ទេ។
៥. ប្រសិនបើ កីឡាករខ្មែរចាញ់ទាំង៤នាក់ គឺប្រើវិធីសាស្ត្រនៃការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ដើម្បីប្រកួតគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។