អគ្គនាយករដ្ឋាករទឹកស្វយ័ត៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវនៅខេត្តសៀមរាប ដើម្បីឆ្លើយតបតម្រូវការរបស់ពលរដ្ឋ
សៀមរាប៖ គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលជាគម្រោងពង្រីកសមត្ថភាពប្រពន្ធ័ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ១៥ពាន់លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានអោយដឹងថា រោងចក្រប្រព្រឹត្តកម្មជ្រាវ គឺដែលយកទឹកមកពីទឹកបឹងទន្លេរសាប។ លោកថា នៅសៀមរាបពីមុនយើងយកទឹកមកពីចំនួនពីប្រភព ទី១ ប្រភពទឹកនៅក្រោមដី ដែលយើងយកមករោងចក្រមួយទៀតនៅខាងក្នុងក្រុង ហើយនៅបារាយខាងលិចយើងមានរោងចក្រចំនួន២។ ទី២ រោងចក្រដែលជំនួយដោយរដ្ឋាភិបាលជប៉ុនចាប់ពីឆ្នាំ ១៩៩៦ រហូតដល់២០០៧ ហើយរោងចក្រមួយទៀតគឺយើងបានកម្ចីសម្បទានពី AFD របស់ប្រទេសបារាំង ដែលមានសមត្ថភាពផលិតទឹកបាន១៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបារាយខាងលិច សម្រាប់រោងចក្រដែលជាជំនួយពីរដ្ឋភិបាលជប៉ុន គឺយើងយកប្រភពពីក្រោមដី ទាំងពីរោងចក្រគឺយើងបានផលិតទឹកបានចំនួន៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃបូកនឹងរោងចក្រប្រព្រឹត្តកម្មជ្រាវ ៦ម៉ឺនម៉ែត្រគូប។
លោកបន្ថែមថា« បើគ្មានជំនួយពីអង្គការ JICA ទេ គឺយើងពិបាកក្នុងការអនុវត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាល សហស្សវត្សរ៍នោះទេ អោយប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដូចនេះហើយបានជាយើងស្វែងរកដៃគូអភិវឌ្ឍដ៏ទៃទៀត ដើម្បីជួយអភិវឌ្ឍន៍វិស័យទឹកស្អាត អោយបានទៅតាមអ្វីដែរយើងដាក់ផែនការឆ្នាំ២០៣០ ត្រូវអោយពលរដ្ឋមានទឹកស្អាតប្រើប្រាស១០០%»។
សម្រាប់រោងចក្រប្រព្រឹត្តកម្មជ្រាវ គឺយើងអាចផ្ទត់ផ្គង់ទឹកនៅក្រុងសៀមរាប និងតំបន់ជំវិញយើងអាចផ្គត់ផ្គង់ទៅដល់តំបន់អភិវឌ្ឍទាំងពីរដែលរដ្ឋាភិបាលបានអភិវឌ្ឍន៍ គឺតំបន់ពាក់ស្នែង និងរុនតាឯក ហើយយើងបានបញ្ជូនទៅទៅទីនោះរួចរាល់ហើយសម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់នោះដែលនៅក្រៅក្រុង។ គម្រោងនេះ មានគោលដៅធានានូវការផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពជូបប្រជាជនក្នុងក្រុងសៀមរាប និងលើកកំពង់ឧស្សាហកម្មទេសចរណ៍ក្នុងតំបន់។ គម្រោងនេះបានចាប់ផ្តើមការសាងសង់នៅខែ មេសា ឆ្នាំ ២០១៩ និងបានបញ្ជប់ជាស្ថាពរក្នុងខែឧសភា ឆ្នាំ២០២៣៕