មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ គម្រោងកែលម្អផ្លូវជាតិលេខ៥ គឺដើម្បីសម្រួលកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍

កំពង់ឆ្នាំង៖ រដ្ឋលេខាធិការក្រសួងសារធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ៥ អោយបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស មានទាំងផ្លូវទៅ-មក ព្រមទាំងមានពុះទ្រូងផ្លូវផងដែរ ដើម្បីសម្រួលកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយការពុះទ្រូងផ្លូវនេះហើយ បានជួយកាត់បន្ថយមិនឱ្យមានគ្រោះថ្នាក់បានមួយកម្រិត។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងអំឡុងទស្សនៈកិច្ចអ្នកសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវ លោកស្រី មឹង ម៉ាណវី រដ្ឋលេខាធិការក្រសួងសារធារណៈការ និងដឹកជញ្ជូន បន្ថែមថា តាមរយៈគម្រោងនេះ គឺបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិនេះឱ្យថយចុះប្រមា​ណ​​៣២%។ លោកស្រីថា «ផ្លូវហ្នឹងជួយសម្រួលមិនឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប្រសិនជាយើងមិនមានទ្រូងពុះទ្រូងផ្លូវទេ យើងចេះតែប្រជ្រៀតគ្នាទៅមក អាចស្ទះ អាចនឹងមានគ្រោះថ្នាក់។ ដល់ពេលយើងមានផ្លូវពុះទ្រូងអ៉ីចឹង រួចផុតពីគ្រោះថ្នាក់ចរាចរណ៍ច្រើន»

សូមបញ្ជាក់ផងដែរថា JICA បាននឹងកំពុងអនុវត្ត “គម្រោងកែលម្អផ្លូវជាតិលេខ៥” តាំងពីឆ្នាំ ២០១៣ ហើយ ៩០% នៃការសាង សង់នឹងត្រូវបញ្ច​ប់​នៅឆ្នាំ ២០២៣។ ទោះបីជាគម្រោងនេះ នឹងមានបរិយាកាសចរាចរណ៍កាន់តែប្រសើរឡើងក៏ដោយ ប៉ុន្ដែការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ក៏កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរក្នុងពេលតែមួយ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយបច្ចេកទេសរបស់ ចៃកា ក្នុងការលើកកម្ពស់សមត្ថភាពរបស់ស្ថាប័ន ពាក់ព័ន្ធនៅកម្ពុជា ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ ជាពិសេសលើផ្លូវថ្នល់។

ការពង្រីកយ៉ាងឆាប់រហ័សនៃយានជំនិះដែលទាក់ទងនឹងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលថ្មីៗនេះ បណ្តាលឱ្យ មានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ជាពិសេសនៅតាមដងផ្លូវរៀងៗខ្លួន។ ៧៤% នៃអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើផ្លូវថ្នល់ ក្នុងនោះមួយឆ្នាំ២០២២ នៅកម្ពុជាមានអ្នកស្លាប់ប្រហែល ១៧០០ នាក់ និង របួសប្រហែល ៤០០០ នាក់៕

អាចជារូបភាពនៃ 4 នាក់ និង អត្ថបទអាចជារូបភាពនៃ 7 នាក់ និង អត្ថបទ

អាចជារូបភាពនៃ 2 នាក់ និង ផ្លូវ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds