តើកីឡាករគុនខ្មែររូបណាដែលនឹងក្លាយជាម្ចាស់រថយន្តខ្លាញ់គោ ពីក្រុមហ៊ុនប៊ូសស្ត្រង ? កុំភ្លេចចូលរួមបោះឆ្នោត
កីឡា៖ អ្នកប្រដាល់គុនខ្មែរចំនួន៤នាក់ នឹងប្រជែងគ្នាប្រកួតដណ្តើមយកប្រជាប្រីយ៍ដើម្បីមានឱកាសឈ្នះឡានខ្លាញ់គោស៊េរីទំនើប ពីព្រឹត្តិការណ៍ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែឈ្នះឡាន។ ដោយឡែកលក្ខខណ្ឌ កីឡាករណាទទួលបានសារគាំទ្រច្រើន ហើយប្រកួតឈ្នះដៃគូ នឹងក្លាយជាម្ចាស់ឡានខ្លាញ់គោពីក្រុមហ៊ុនប៊ូសស្រ្តង។
តាមរយៈទំព័រហ្វេសបុករបស់ក្រុមហ៊ុនប៊ូសស្ត្រង ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២ តុលា បានអោយដឹងថា ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន! បោះឆ្នោតគាំទ្រកីឡាករគុនខ្មែរដែលលោកអ្នកពេញចិត្ត ព្រោះ សារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យគាត់ ក្លាយជាបេក្ខភាពប្រកួតដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង។
ចំពោះលក្ខខណ្ឌ ៖ ទី១. អ្នកគាំទ្រត្រូវ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តដោយសរសេរថា “Boostrong ឆ្ងាញ់ + លេខសម្គាល់កីឡាករ ក ឬ ខ ឬ គ ឬ ឃ” តាមរយៈ ផេកហ្វេសប៊ុក Boostrong និង SMS មកលេខ 096 665 5053, ទី២. កីឡាករត្រូវតែប្រកួតឈ្នះគូប្រកួតអន្តរជាតិ ដោយវាយឱ្យអស់ពីសមត្ថភាពដើម្បីទាក់ទាញសារគាំទ្រ
ទី៣. កីឡាករជើងខ្លាំង ២រូប ដែលទទួលបានសារគាំទ្រច្រើនជាងគេ នឹងត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមឡានពីប៊ូសស្ត្រង
ដោយឡែកលេខសម្គាល់កីឡាករ កីឡាករ ឃឹម បូរ៉ា លេខសម្គាល់ “Boostrong ឆ្ងាញ់ ក”, កីឡាករ អេលីត សាន់ លេខសម្គាល់ “Boostrong ឆ្ងាញ់ ខ”, កីឡាករ ឈុត សេរីវ៉ាន់ថង លេខសម្គាល់ “Boostrong ឆ្ងាញ់ គ” និងកីឡាករ ទូច ដេវីត លេខសម្គាល់ “Boostrong ឆ្ងាញ់ ឃ”ចាប់ទទួលសារគាំទ្រពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃបញ្ចប់ការប្រកួតទាំង៤គូ។
ការប្រកួតនៅក្នុងកម្មវិធី ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែប៊ូសស្រ្តងឲ្យឡាន ប្រជុំដោយជើងខ្លាំងគុនខ្មែរចំនួន៤រូប និងត្រូវតតាំងជាមួយកីឡាករជើងខ្លាំង អន្តរជាតិជុំវិញពិភពលោក ដើម្បីមានឱកាសឈ្នះឡានខ្លាញ់គោពីប៊ូសស្រ្តង។ អ្នកប្រដាល់ទាំង៤រូបដែលជាបេក្ខភាពនោះរួមមាន ៖ កីឡាករ ឃីម បូរ៉ា មកពីក្លឹបរស្មីភូមិគាប់ខេត្តបន្ទាយមានជ័យ, កីឡាករឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង, កីឡាករ ទូច ដេវីដ មកពីក្លឹបមេសថ្ងកខេត្តស្វាយរៀង និងកីឡាករអេលីត សាន់ អ្នកប្រដាល់មកពីក្លឹបបញ្ជាការអង្គរក្ស៕