លោកឧកញ៉ា ស្រី ចាន់ថន នឹងបង្កើតក្លឹបប្រដាល់ KKIF-USA នៅរដ្ឋ California

ភ្នំពេញ៖ ដើម្បីពង្រឹងនឹងចាក់គ្រឹះគុនខ្មែរ ឲ្យបរទេសឆាប់ស្គាល់នៅពេលដ៏ខ្លីខាងមុខនេះ ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ លោកឧកញា ស្រី ចាន់ថន នឹងបង្កើតក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ-សហរដ្ឋអាមេរិច «KKIF-USA» នៅរដ្ឋ California។

តាមរយៈទំព័រហ្វេសបុកលោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា លោកនឹងបង្កើតក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ-សហរដ្ឋអាមេរិច *KKIF-USA* នៅរដ្ឋ California។ លោកថា «ខ្ញុំគិតថាវាជារឿងដ៏អស្ចារ្យមួយ និងជាមោទនភាពសម្រាប់គុនខ្មែររបស់យើង ដែលមានក្លឹបប្រដាល់នៅក្រៅប្រទេស ហើយជាប្រទេសមហាអំណាចដើម្បីងាយផ្សព្វផ្សាយអោយបរទេសឆាប់ស្គាល់អោយកាន់តែច្បាស់, ខ្ញុំគិតថាវាជារឿងដ៏អស្ចារ្យមួយ និងជាមោទនភាពសម្រាប់គុនខ្មែររបស់យើង ដែលមានក្លឹបប្រដាល់នៅក្រៅប្រទេស ហើយជាប្រទេសមហាអំណាចដើម្បីងាយផ្សព្វផ្សាយអោយបរទេសឆាប់ស្គាល់អោយកាន់តែច្បាស់»

ប្រធានក្លិប KKIF បានបញ្ជាក់ទៀតថា ពេលនេះក្រុមការងារកំពុងតែរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗ ដើម្បីបង្កើតក្លឹបនៅទីនោះ, «ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែបងប្អូនជនរួមជាតិកម្ពុជាយើងទាំងអស់គ្នា នឹងចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវសមិទ្ធផលមួយនេះ»


 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds