លោកហេង សុខឃន ប្តេជ្ញាពង្រឹងវិន័យ ព្រំ សំណាង និងម៉ានូ ឡើងវិញក្រោយចាញ់ដៃគូនាយប់ម៉ិញ​

បន្ទាប់ពីកីឡាកករព្រំ សំណាង និងម៉ានូ សិល្បៈ បរាជ័យនៅក្នុងព្រឹត្តិការណ៍ Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស នារាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានក្លឹបមេសថ្ងក់ខេត្តស្វាយរៀង​ និងជាអគ្គលេខាធិការសហពន្ធប្រដាល់គុនខ្មែរ ប្តេជ្ញាពង្រឹងវិន័យរបស់អ្នកទាំងពីរឡើងវិញ​។

តាមរយៈទំព័រហ្វេសបុករបស់លោក ហេង សុខឃន បានអោយដឹងថា« សុំទោសពុកម៉ែបងប្អូនហ្វេនៗនឹងជាពិសេសTV TOWNដែលព្រំសំណាងនឹងម៉ានូ សិល្បៈធ្វើមិនបានល្អ។ ចាប់ពីថ្ងៃចន្ទ័នេះតទៅខ្ញុំពង្រឹងវិន័យគាត់អោយខិតខំឡើងវិញ»។

ការចាញ់របស់ម្ចាស់កន្ត្រៃមាសព្រំ សំណាងលើកនេះ ជាបរាជ័យលើកដំបូងនៅប៉ុន្មាន២០ប្រកួតចុងក្រោយរបស់ខ្លួន បន្ទាប់ពីឈ្នះដៃគូប្រកួតផ្ទួនៗ។ ការចាញ់នេះ ធ្វើអោយព្រំ សំណាង របូតខ្សែក្រវ៉ាត់ IPCC World Wurkz KUN KHMER៕

អាចជារូបភាពនៃ 4 នាក់ និង អត្ថបទអាចជារូបភាពនៃ 3 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds