សារពលរដ្ឋ៖ អ្នកមើលការខុសត្រូវរបស់ក្រុមហ៊ុនចំការមួយ រងភាពអយុត្តិធម៌ ចាប់បានចោរលួចខ្សែរភ្លើង តែប៉េអឹមចាប់ខ្លួនគាត់ទៅវិញ
ភ្នំពេញ៖ អ្នកមើលការខុសត្រូវរបស់ចំការចេកក្រុមហ៊ុនមួយអះអាងថា ខ្លួនបានរងភាពអយុត្តិធម៌ ក្រោយខ្លួនបានចាប់ចោរលួចកាត់ខ្សែភ្លើងនៅក្នុងក្រុមហ៊ុនបានរួមទាំងខ្សែភ្លើង ប៉ុន្តែត្រូប៉េអឹមខេត្តស្ទឹងត្រែង បែរជាចាប់ខ្លួនគាត់ពីរនាក់ប្តីប្រពន្ធបញ្ជូនទៅតុលាការ។ នវបើយោងតាមទំព័រហ្វេសបុកឈ្មោះ អាំង ប៉ាវ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ម្សិលម៉ិញ។
ទំព័រហ្វេសបុក បានសរសេររៀបរាប់ថា សូមបងប្អូនពុកម៉ែជួយរកយុត្តធម៌ជូនក្រុមគ្រួសារខ្ញុំបាទផង នៅវេលាម៉ោង៤៖៣០នាទីល្ងាច ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឪពុកម្តាយខ្ញុំបាទជាអ្នកមើលការខុសត្រូវនៅចំការចេកក្រមហ៊ុនមួយ ដោយមានកម្មករនៅទីនឹង បានឃើញជនសង្ស័យម្នាក់កំពុងចូលលួចកាត់ខ្សែភ្លើងរបស់ខាងចំការខ្ញុំបាទ រួចឪពុកម្តាយខ្ញុំបានតេទៅខាងសន្តិសុខអោយចុះមកមើល ខាងសន្តិសុខក៏បានចុះមកចាប់ប្រគល់ជូនខាង ប៉េអឹម ខេត្តស្ទឹងត្រែង រួមទាំងភស្តុតាងដូចជា ខ្សែភ្លើងនឹងម៉ូតូរបស់ជនសង្ស័យប្រគល់ជូនប៉េអឹមខេត្តស្ទឹងត្រែង។
ម្ចាស់ហ្វេសបុកដដែលបន្ថែមថា ស្រាប់តែខាងប៉េអឹមខេត្តស្ទឹងត្រែង តេមកអោយឪពុកម្តាយរបស់ខ្ញុំទាំងព្រឹកអោយយកវត្ថុតាងអោយទៅខាងប៉េអឹមខេត្ត មានអីឪពុកម្តាយរបស់ខ្ញុំក៏បានយកទៅអោយដល់កន្លែងខាងប៉េអឹមខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនឪពុកម្តាយរបស់ខ្ញុំ ដោយប្រាប់ថាត្រូវឃុំខ្លួន៣ ថ្ងៃសិន រួចមកទល់ពេលនេះ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង១០ជាងពេលព្រឹកមិញនេះ ខាងប៉េអឹងខេត្តស្ទឹងត្រែង បានតេមកប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ប្អូនត្រូវបានបញ្ចូនទៅតុលាការបាត់ហើយ ដោយត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ។ ម្ចាស់ហ្វេសបុកនោះបានចោទជាសំនួរថា ឪពុកម្តាយរបស់ខ្ញុំចាប់បានជនសង្ស័យប្រគល់ជូនខាងប៉េអឹមខេត្តស្ទឹងត្រែងហើយ បែរជាអ្នកដែលចាប់ប្រគល់ជូនត្រូវជាប់ពន្ធនាគារ ទៅវិញ?
ជំវិញករណីនេះ Fast News មិនអាចសុំការឆ្លើយបំភ្លឺពីមេបញ្ជារការប៉េអឹមខេត្តស្ទឹងត្រែងបានទេនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះ៕