ប៊ូសស្រ្តង បង្ហាញសមាសភាពអ្នកខ្លាំងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ អ្នកខ្លាំងឈ្នះឡាន
កីឡា៖ អ្នកប្រដាល់គុនខ្មែរចំនួន៤នាក់ នឹងប្រជែងគ្នាប្រកួតដណ្តើមយកប្រជាប្រីយ៍ដើម្បីមានឱកាសឈ្នះឡានខ្លាញ់គោស៊េរីទំនើប ពីព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ អ្នកខ្លាំងពូកែឈ្នះឡាន។ នេះបើយោងតាមទំព័រហ្វេសបុករបស់ក្រុមហ៊ុនប៊ូសស្រ្តង ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញានេះ…។
ការប្រកួតនៅក្នុងកម្មវិធី ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែប៊ូសស្រ្តងឲ្យឡាន ក្រុមហ៊ុនប៊ូសស្រ្តងបានបង្ហាញសមាសភាពអ្នកខ្លាំងគុនខ្មែរចំនួន៤រូប ដែលនឹងជួបប្រកួតជាមួយកីឡាករជើងខ្លាំង អន្តរជាតិជុំវិញពិភពលោក ដើម្បីដណ្ដើមឡានខ្លាញ់គោប៊ូសស្រ្តង។ អ្នកប្រដាល់ទាំង៤រូបដែលជាបេក្ខភាពនោះរួមមាន ៖ កីឡាករ ឃីម បូរ៉ា មកពីក្លឹបរស្មីភូមិគាប់ខេត្តបន្ទាយមានជ័យ, កីឡាករឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង, កីឡាករ បឺត សង្ឃឹម មកពីក្លឹបមេសថ្ងកខេត្តស្វាយរៀង និងកីឡាករអេលីត សាន់ អ្នកប្រដាល់មកពីក្លឹបបញ្ជាការអង្គរក្ស។ ដោយឡែលលក្ខខណ្ឌវិញគេមិនទាន់មានដឹងនៅឡើយនោះទេ។
នេះមិនមែនជាលើកទី១របស់ក្រុមហ៊ុនប៊ូសស្រ្តង ដែលដាក់ឡានអោយកីឡាករគុនខ្មែរប្រកួតដណ្តើមគ្នាដើម្បីឈ្នះឡាន ពោល គឺក្រុមហ៊ុនបានរៀបចំម្តងរួចមកហើយ កាលពីពេលថ្មីៗនេះ ពេលនោះអ្នកប្រដាល់ក្របីព្រៃពេជ្រ សម្បត្តិ៍ បានទទួលសារគាំទ្រច្រើន នឹងបានឈ្នះឡានពីក្រុមហ៊ុន ប៊ូសស្រ្តង។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ អ្នកខ្លាំងពូកែឈ្នះឡាន នឹងធ្វើការប្រកួតថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ទីក្រុងភ្នំពេញ សម្រាប់អ្នកចូលទស្សនា គឺចូលរួមបានដោយសេរី…៕