បណ្ឌិត សុខ ទូច ៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកជា«ធនាគារគោ» ដើម្បីចែកដល់កសិករចិញ្ចឹម

ភ្នំពេញ៖ ថ្លែង​ក្នុងកម្មវីធីសម្ពោធដាក់ឲ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ថ្មី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងកែច្នៃពីផលិតផលទឹកដោះគោ ទៅជាផលិតផលជាច្រើនប្រភេទដូចជា ទឹកដោះគោជូរ ប៊ឺ ឈីស ជាដើម។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានអះអាងថា ក្រោយពីសិក្សានេះហើយ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកជា«ធនាគារគោ» ដើម្បីចែកដល់កសិករចិញ្ចឹម ហើយរាជបណ្ឌិត្យសភាកម្ពុជា ប្រមូលទិញទឹក ដោះគោពីប្រជាជនមកកែច្នៃដើម្បីកាត់បន្ថយនៃការនាំចូលផលិតផលចេញ ពីទឹកដោះគោចូលមកកម្ពុជា។ លោកបណ្ឌិតបន្ថែមថា «ជាជំហានទី១ រាជបណ្ឌិត្យសភាកម្ពុជា សាក ល្បងចិញ្ចឹមនៅស្រុកឆែបខេត្តព្រះវិហារ ដែលប្រជាជនធ្លាប់តែប្រកបរបរ ចិញ្ចឹមជីវិតដោយការកាប់ព្រៃឈើ និងបាញ់សត្វ។ តាមរយៈគម្រោងនេះ ប្រជាកសិករគាត់មានមុខរបរ គាត់ឈប់កាប់ព្រៃឈើ ឈប់បរបាញ់សត្វ ងាកមកបម្រើការនៅក្នុងឧទ្យានដូចជា ដាំស្មៅ ដាំដើមឈើឡើងវិញ និង អនាគតគាត់នឹងដើរតួទៅជាមគ្គុទេសទេសចរណ៍ ព្រោះរាជបណ្ឌិត្យសភា កម្ពុជាគ្រោងប្រែក្លាយឧទ្យាននេះទៅជាឧទ្យានគំរូ ទាំងការអភិរក្សសត្វ អភិរក្សព្រៃឈើ វប្បធម៌ និងវិស័យទេសចរណ៍»

បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច បានឲ្យដឹងថា ​កន្លងមកដោយបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនា បតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន និង លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាពីការចិញ្ចឹម គោយកទឹកដោះជាគម្រោងសាកល្បង នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលយើងបាននាំគោទឹកដោះចំនួន១០០ក្បាល ដែល មានពូជមកពីប្រទេសដែនណាម៉ាកតាមរយៈប្រទេសថៃ ហើយរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសហគមន៍វ៉ាងណាំយិនប្រទេសថៃក្នុងការ ជួយលើផ្នែកបច្ចេកទេស ហើយយើងក៏បានការអភិរក្សសត្វក្របី ការចិញ្ចឹម ពពែ ចៀមជាដើម។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ពាក្យពេចន៍របស់សម្តេចតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន «ដើមត្នោតមួយដើមត្រូវប្រើឲ្យអស់លទ្ធភាព»។ ពាក្យពេចន៍ទាំងអស់នេះ ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជាយកមកអនុវត្ត។ រាល់ចំណុច ទាំងនេះ បើគ្មានការលើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្តី បច្ចុប្បន្ន ទេ រាជបណ្ឌិត្យសភាកម្ពុជា មិនអាចធ្វើដំណើរមកដល់ចំណុចនេះ បានឡើយ។ យើងនឹងបន្តដំណើរទៅមុខទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាការវិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោក។

សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា ធនាគារខួរក្បាល របស់ជាតិ ដោយសា្ថប័ននេះបានប្រមូលផ្តុំនូវបញ្ញវន្តជា ច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាមួយនេះ រាជណ្ឌិត្យសភាកម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះ បណ្តាលធនធានមនុស្សរបស់ជាតិដែរ៕អាចជារូបភាពនៃ 5 នាក់ និង ជើងតម្កល់អាចជារូបភាពនៃ 5 នាក់, មនុស្សកំពុងសិក្សា, សំលៀកបំពាក់ឈុត និង អត្ថបទអាចជារូបភាពនៃ 11 នាក់ និង ជើងតម្កល់អាចជារូបភាពនៃ 9 នាក់ និង សំលៀកបំពាក់ឈុត

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds