តើគំនូសសញ្ញាដែលតែងឃេីញមានតាមបណ្តោយទ្រូងផ្លូវនេះចង់បង្ហាញពីអ្វីខ្លះ?
គំនូសសញ្ញាភ្លោះជាប់ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។
សូមធ្វើការរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីបងប្អូនប្រជាពលរដ្ឋឃើញមានបញ្ហាផ្លូវជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។