សមត្ថកិច្ចបង្រ្កាបទីតាំងហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ៣ទីតាំងនិងចាប់ខ្លួនមនុស្ស១២នាក់

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្ម;ផ្លូវ;ភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់។
គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ ១នាក់។
គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់នារី ជាអ្នកបំរើសេវាកម្មផ្លូវភេទ។
គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទ ចំនួន៣នាក់។
វត្ថុតាងចាប់យករួមមាន៖ វត្ថុតាងមួយចំនួនដែលបម្រើសេវាកម្ម;ផ្លូវភេទ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីបានដែលបំរើការសេវាកម្ម;ផ្លូវ;ភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds