មួយសប្តាហ៍ទឹកជំនន់ទន្លេមេគង្គជន់លិច ប្រជាជនប្រមាណ៦ពាន់នាក់ក្នុងខេត្តចំនួន៤

ភ្នំពេញ៖ ​រយៈពេល ១ សប្តាហ៍​នេះ ទឹកជំនន់​ទន្លេ​មេគង្គ​ក្នុង បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៤ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៦ ពាន់​គ្រួសារ ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ជាង ២២០ គ្រួសារ លិច​ផ្ទះ​ជាង ២ ពាន់​ខ្នង និង​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង ៥ ពាន់​ហិតា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានអោយដឹងថា ​នៅ​ព្រឹក​ថ្ងៃ​ទី ២២ កញ្ញា​នេះ​ថា រយៈពេល​មួយ​សប្ដាហ៍​នេះ ទឹកជំនន់​ទន្លេ​មេគង្គ បាន​ហក់​ឡើង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៤ ស្មើនឹង ១៨ ក្រុង ស្រុក និង ៧០ ឃុំ សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៦ ៤២០ គ្រួសារ ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ចំនួន ២២៧ គ្រួសារ លិច​ផ្ទះ ២ ៣៥៥ ខ្នង និង​ដំណាំ​ស្រូវ​ចំនួន ៥ ០១៦ ហិកតា។

លោកបន្ថែ​មថា ​ខេត្ត​ក្រចេះ​ប៉ះពាល់ ៥ ក្រុង ស្រុក, ២៧ ឃុំ សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋជាង១ ៤៥៣ គ្រួសារ ដំណាំ​ស្រូវ ៩៣០ ហិតា និង​ដំណាំ​រួមផ្សំ ១២៧ ហិតា។ ខេត្ត​កំពង់ធំ​ប៉ះពាល់ ៥ ក្រុង ស្រុក, ៣០ ឃុំ សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ ៣ ៨២២ គ្រួសារ, ដំណាំ​ស្រូវ ២ ៩២៧ ហិតា ក្នុង​នោះ​ស្រុក​ស្ទោង​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​ប៉ះពាល់​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន ១ ០៨៣ គ្រួសារ។ ខេត្ត​ព្រះវិហារ​ប៉ះពាល់ ៦ ក្រុង ស្រុក ១០ ឃុំ សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ ៧២៧ គ្រួសារ ​ដំណាំ​ស្រូវ ៩៥៧ ហិតា និង​ខេត្ត​ត្បូងឃ្មុំ​ប៉ះពាល់ ២ ក្រុង ស្រុក ៣ ឃុំ សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៤១៨ គ្រួសារ និង​ដំណាំ​ស្រូវ ២០២ ហិតា។​

លោក​បាន​បន្ត​ទៀត​ថា រហូត​មកដល់ពេលនេះ ស្ថានភាព​ទឹកជំនន់​នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​បាន​ស្រក​ចុះ​ជា​បណ្តើរៗ វិញ​ហើយ មិន​បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​អ្វី​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០២៣ កន្លងទៅ ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ បាន​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត ចំនួន ១៩ ក្នុង​នោះ​រួមមាន ខេត្ត​ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម ព្រះវិហារ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប កោះកុង ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ចំនួន ២១ ១០៥ គ្រួសារ, ស្លាប់ ៤ នាក់ នៅ​កំពត ២ នាក់ កំពង់ឆ្នាំង​ម្នាក់ និង​រាជធានី​ភ្នំពេញ​ម្នាក់ របួស ៦ នាក់ ជម្លៀស​សត្វពាហណៈ ២៤០ ក្បាល ងាប់ ៣ ក្បាល ប៉ះពាល់​ផ្ទះ ១៣ ៣៧០ ខ្នង ខូចខាត​ផ្ទះ ១០៦ ខ្នង សាលារៀន ៤១ កន្លែង និង​វត្ត ១៥ វត្ត៕មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds