ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែ កញ្ញា សាំងបន្តឡើង ៤៧៥០រៀល ខណៈម៉ាស៊ុតឡើង៤៨៥០រៀល

ភ្នំពេញ៖ តម្លៃប្រេងសាំងក្នុងសប្តាហ៍នេះ បានឡើងថ្លៃចំនួន ១៥០រៀលពីតម្លៃដើម ពោលស្មើនឹង ៤៧៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ ១០០រៀល ស្មើនឹង ៤៨៥០រៀល។ តម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយ​នៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយ​ចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕គ្មានការពិពណ៌នាទេ។គ្មានការពិពណ៌នាទេ។គ្មានការពិពណ៌នាទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds