ម្ចាស់សហគ្រាសលាង ឡេង ៖ កូនខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតនូវគ្រឿងឧបភោគ និងបរិភោគ ដែលមានគុណភាពល្អ

ភ្នំពេញ៖ លាង ឡេង ជាឈ្មោះសហគ្រាសផលិតទឹកត្រីក្នុងស្រុកមួយកន្លែង កំពុងផលិតនូវគ្រឿងទេសយ៉ាងមមាញឹកដើម្បីបំពេញតម្រូវជូនដល់អតិថិជនដែលតែងតែនិយមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកមានគុណភាព សុវត្ថិភាព និងផលិតចេញពីវត្ថុធាតុដើមក្នុងស្រុកទាំងអស់ ខណៈម្ចាស់សហគ្រាសថា កូនខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតនូវគ្រឿងឧបភោគ និងបរិភោគ ដែលមានគុណភាពល្អ។

លោក លាង ឡេង ជាម្ចាស់សហគ្រាសលាង ឡេងបានអោយដឹងថា ផលិតផលរបស់សហគ្រាសមួយនេះមានចំនួន ៥មុខ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រច្រើន ដោយសារតែផលិតពីវត្ថុធាតុដើមក្នុងស្រុក ដែលជាផ្នែកមួយជួយដល់ជីវភាពបងប្អូនអ្នកនេសាទ កសិករ ក៏ដូចជាប្រជាក្នុងសហគមន៍ផងដែរ។ អ្វីដែលជាការចូលរួមគឺមិនថាសហគមន៍អ្នកនេសាទ អ្នកកែច្នៃអំបិល ឬក៏កសិករដែលដាំម្ទេសប៉េងប៉ោះនោះទេ គឺសហគ្រាសរបស់លោកទទួលទិញតែ​កសិករ​ដែល​ដាំដុះ​នៅ​លើ​ដីដែល​បាន​កាន់​កាប់​ជា​យូ​ឆ្នាំប៉ុណ្ណេះ។​​

លោក លាង ឡេង នាយកគ្រប់គ្រង​សហគ្រាស លាង ឡេង បាន​មាន​ប្រសាសន៍ថា៖​«ផលិត​ផល​សំខាន់ៗ​​របស់​សហ​គ្រាស​ទឹកត្រី លាង ឡេង រួម​មាន ដូច​ជា​ទឹកត្រី ទឹក​ស៊ីអីវ ទឹកម្ទេស ប្រេង​ខ្យង ទឹកសៀង និងទឹកខ្មេះ។ ផលិតផលទឹកត្រីគឺ​ជា​ផលិត​គោល​របស់​សហគ្រាសស្មើ ៣០% នៃ​ផលិត​ផល​សរុប។ លក្ខណៈ​ពិសេស​របស់ទឹកត្រី លាង ឡេង គឺប្រើត្រីទឹកសាបស្រស់ៗ (ត្រីរៀល) ពេញ១​ឆ្នាំ និង បច្ចេក​ទេស​ផ្អាប់​និង​ស្លទឹក​ត្រី​ពិសេស​ដែល​ពុំប​ង្កប្រតិកម្មឬអាលាកហ្សីដល់អ្នកប្រើប្រាស់»។

លោកបន្ថែមថា «បច្ចុប្បន្ននេះ កូនខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតនូវគ្រឿងឧបភោគ (គ្រឿងប្រើប្រាស់) និងបរិភោគ (គ្រឿងហូបចុក) ដែលមានគុណភាពល្អ។ គំនិត​របស់​ខ្ញុំ​ពេល​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ចាប់​យក​ទីផ្សារ​ស្រុក​ខ្មែរ​ឲ្យ​ជាប់ ខ្ញុំ​មិន​ចង់​ឲ្យ​ខ្មែរ​យើង​ប្រើ​ផលិតផល​បរទេស ខ្មែរ​យើង​ឲ្យ​តម្លៃ​ផលិតផល​បរទេស ព្រោះ​ខ្មែរ​យើង​ពី​មុន​ផលិត​របស់​មិន​សូវ​បាន​ល្អ ខ្ញុំ​ទទួល​ស្គាល់។ តែ​ខ្មែរ​យើង​ឥឡូវ​នេះ​ផលិត បាន​នូវ​ផលិតផល​ដែល ឆ្ងាញ់ ហើយ​មាន​អនាម័យ​ដូច​គេ​អ៊ីចឹង គុណភាព​ក៏ល្អ​ទៅ​តាម​ស្តង់ដារ​ដែរ»

ក្រៅពីការគាំទ្រក្នុងស្រុក ផលិតផលរបស់សហគ្រាស លាង ឡេង ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ពាណិជ្ជករក្រៅប្រទេស ដោយមានអ្នកជំនួញបរទេសមកសិក្សាពីផលិតផល និងត្រៀមវិនិយោគធ្វើការនាំចេញ ហើយសហគ្រាសនេះក៏ធ្លាប់បាននាំចេញសាកល្បងខ្លះៗរួចមកហើយ។ ជាមួយគ្នានេះដែរ ម្ចាស់សហគ្រាស លាង ឡេង សូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រនូវផលិតផលទឹកត្រី និងទឹកស៊ីអ៊ីវរូបត្រីកញ្ចាញ់ច្រាស ពីព្រោះវាជាផលិតផលរបស់ខ្មែរសុទ្ធសាធ ហើយវាគុណភាព តាមស្តង់ដារ ISO ។

ម្យ៉ាងការគាំទ្រផលិតផលរបស់ខ្មែរយើង ក៏ជាបង្កើតនូវការងារឲ្យកូនខ្មែរយើងធ្វើ ហើយក៏កាត់បន្ថយនូវការចំណាកស្រុកផងដែរ។ ក្រៅពីការដាក់លក់នៅតាមទីផ្សារក្នុងស្រុកធំៗ នៅក្នុងប្រទេសកម្ពុជា ផលិតផលរបស់សហគ្រាសលាង ឡេង ក៏បាននាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ ហើយបច្ចុប្បន្ននេះ លោកក៏កំពុងតែចរចា ដើម្បីនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទៀត។

សហគ្រាសលាង ឡេង ជាសហគ្រាសមធ្យមមួយ បានកែច្នៃផលនិងផលិតផលជលផល ​ដែល​អនុលោមបាន​ផ្នែក​សុវត្ថិភាព​​ម្ហូប​អាហារ​របស់​សហគ្រាស​ជលផល​កម្ពុជា រហូតទទួល​បាន​វិញ្ញាបនបត្រ​និមិត្តសញ្ញាគុណភាព​ផល ផលិតផលជលផលកម្ពុជា CQS ល្អបំផុត។ ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ៕

អាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ 5 នាក់ និង ភេសជ្ជៈ អាចជារូបភាពនៃ 5 នាក់, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ 2 នាក់, ភេសជ្ជៈ និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ សត្វរញី និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds