ឧបករណ៍បំភ្លឺផ្លូវជាង២ពាន់គ្រាប់សម្រាប់ដាស់ស្មារតីអ្នកបើកបរនៅពេលយប់ត្រូវបានដំឡើងតាមផ្លូវជាតិចំនួន៤

កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួល ឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍សម្រាប់ខួងដំឡើង ពីក្រុមហ៊ុន Fuji Construction Works Co., Ltd. ដោយមានការចូលរួមពី លោក Sanui Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា។
ឧបករណ៍បំភ្លឺផ្លូវ Pikalotto នេះគឺសម្រាប់បំពាក់ទៅលើទ្រូងផ្លូវថ្នល់ឬស្ពាន ត្រង់កន្លែងដែលងាយបង្កគ្រោះថ្នាក់ ដូចជា កន្លែងផ្លូវកោងជាដើម ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់ ឱ្យមើលឃើញពីស្ថានភាពផ្លូវបានច្បាស់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ឧបករណ៍បំភ្លឺផ្លូវដែលទទួលបានពីក្រុមហ៊ុនមានចំនួន ៣,១០០គ្រាប់ ដែល ២ ៦៦៩គ្រាប់ ត្រូវបានដំឡើងរួចរាល់ក្នុង ៧៥ទីតាំង តាមបណ្តោយផ្លូវជាតិលេខ២, ៥, ៦ និងលេខ៦១។ ដោយឡែកឧបករណ៍ដែលនៅសល់ និងឧបករណ៍ខួងដំឡើង២គ្រឿង បានយកមកប្រគល់ជូនក្រសួង ដើម្បីទុកប្រើប្រាស់ក្នុងពេលបន្ទាប់៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds