ត្រីងៀតស្ងួតខ្មែរ ផលិតតាមបែបបច្ចេកទេសទំនើប កំពុងតែពេញនិយមពីអតិថិជន

សៀមរាប ៖ ត្រីងៀតស្ងួត ជាអាហារបម្រុង និងអាចរក្សាទុកបានយូររបស់ប្រជាជនខ្មែរមួយប្រភេទដែលមានប្រជាប្រិយភាពគ្រប់រដូវ និងមានអ្នកចូលចិត្តទទួលទានជាយូរណាស់មកហើយ រហូតមានខេត្តមួយចំនួននៅជំវិញបឹងទន្លេសាប ចាត់ទុកជាអាហារប្រចាំតំបន់ថែមទៀតផង។

ដោយសារតែប្រជាប្រិយភាពនៅលើទីផ្សារក្នុងស្រុកមានតម្រូវការខ្ពស់ ហើយមានការគាំទ្រពីសំណាក់អ្នករស់នៅក្នុងប្រទេស និងក្រៅប្រទេសផងដែរនោះ ម្ចាស់កសិដ្ឋានមួយចំនួន បាននាំគ្នាប្រឹងប្រែងកែច្នៃត្រីងៀតរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងត្រៀមនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ម្ចាស់សិប្បកម្មផលិតត្រីងៀត លោក សួង សោភ័ណ ដែលបច្ចុប្បន្ន ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយកាលពីមុន រូបលោក បានផលិតត្រីងៀត តាមបែបសម័យបុរាណ តពីឪពុកម្តាយ មកជាផលិតបែបថ្មី ស្របតាមផលិតផលម្ហូប អាហារ ដែលប្រកបដោយស្តង់ដាសុវត្ថិភាពនោះ បានធ្វើឱ្យសិប្បកម្មរបស់លោក រីកចម្រើន និងមានការទទួលស្គាល់ ពីអតិថិជន ជាបន្តបន្ទាប់។ អាចជារូបភាពនៃ 5 នាក់, មន្ទីរពេទ្យ និង អត្ថបទ

លោកថា«ត្រីងៀត ដែលខ្ញុំបានយកមកធ្វើមាន ពីរប្រភេទ គឺត្រីរ៉ស់ និងត្រីឌៀប ដែលពេលខ្លះ បានមកពីធម្មជាតិ និងត្រីចិញ្ចឹម។ ខ្ញុំអនុវត្តបាន ស្តង់ដានេះ ដោយសារបានប្រែក្លាយបរិវេណផ្ទះ មានអនាម័យល្អ ពិសេសមានរោង សម្ងួតប្រើដោយពន្លឺព្រះអាទិត្យ ដែលមានកំដៅខ្ពស់ ធ្វើឱ្យហាលស្ងួតល្អ គ្មានរុយរោម ការវេចខ្ចប់ ការទុកដាក់ប្រកបដោយអនាម័យខ្ពស់ជាដើម»។

លោកថា «ពេលនេះសិប្បកម្មកែច្នៃត្រីងៀតរបស់ខ្ញុំមានអនាម័យល្អ ធ្វើការលាងសម្អាត ដោយប្រព័ន្ធទឹកចម្រោះទឹកស្អាត និងធ្វើការហាលសម្ងួតក្នុងឡសូឡា ហើយធ្វើការវេចខ្ចប់នៅក្នុងបន្ទប់វិញខ្ចប់ ដោយមានអនាម័យ ហើយនៅមានការវេចខ្ចប់ដោយស្វ័យប្រវត្តិ»។ ដោយឡែកសម្រាប់ការដឹកជញ្ជូនវិញ គឺមានការរក្សាទុកក្នុងទូរជាក់ ដើម្បីរក្សាគុណភាពត្រី។ បន្ទាប់ពីធ្វើរួចរាល់ យើងបានធ្វើការលាងសម្អាត ហើយប្រឡាក់ និងផ្អាប់ចោលរយៈពេល ១យប់ លុះព្រឹកឡើង ក៏ធ្វើលាងសម្អាតវា ហើយយកទៅហាលនៅក្នុងទូរសម្ងួតសូឡា។

ដោយឡែកលោក យន់ សំណាង ជាម្ចាស់សិប្បកម្មកែច្នៃត្រីងៀតខ្មែរដោយប្រើបច្ចេកវិទ្យាទំនើប និងរក្សាអនាម័យខ្ពស់ធ្លាប់ធ្វើការសាកល្បងយ៉ាងជោគជ័យទៅលើការផលិតត្រីងៀតអនាម័យរបស់ខ្លួន ហើយធ្លាប់បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ លោក យន់ សំណាង បានគូស​បញ្ជាក់ថា និយាយ​ជា​រួម​ទៅ ក្នុង​ពេល​បច្ចុប្បន្ន​សិប្បកម្ម​ខ្ញុំ​អាច​ផលិត​ត្រី​ងៀត​បាន​ក្នុង១ថ្ងៃ ប្រមាណ​​១០០គីឡូ​។អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

លោកថា ការអនុវត្តន៍តាមគម្រោងរបស់អង្គការ UNIDO ពីការប្រើរោង ឬផ្ទះកញ្ចក់ក្នុងការហាលត្រីងៀតនេះគឺចំណាយពេលតិច និងទាន់តម្រូវការរបស់អតិថិជនជាងការហាលធម្មតា ដោយសារគេអាចគ្រប់គ្រងកម្រិតកម្ដៅបាន ដែលអាចហាលបានទោះបីពេលយប់ក៏ដោយ។ បន្ទាប់ពីការសាកល្បងផ្ទះកញ្ចក់នេះមកឃើញថា បញ្ហាអនាម័យនៅពេលហាលត្រូវបានដោះស្រាយ ដោយសាររបៀបនៃការរហាលថ្មីនេះអាចធានាបាននូវរសជាតិ គុណភាព ពិសេសស្តង់ដារអនាម័យដែលគេទទួលស្គាល់ និងអាចនាំចេញបាន។ ជាមួយគ្នានេះដែរ ត្រីងៀតស្ងួតរបស់សិប្បកម្មខាងលើក៏មានជាការវេចខ្ចប់ ដោយធ្វើការច្រក និងមានម៉ាស៊ីនសម្រាប់បឺតខ្យល់ចេញដើម្បីរក្សាគុណភាពត្រីងៀតទុកបានយូរ។

សូមបញ្ជាក់ផងដែរថា សហគ្រាសកែច្នៃត្រីងៀត ទាំងពីរខាងលើ ទទួលបានការគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេសពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម ដើម្បីធ្វើអោយប្រសើរឡើងនៅប្រត្តិបត្តិការអាជីវកម្ម និងលារប្រកួតប្រជែងតាមរយៈទំនើបកម្មការកែច្នៃផលិផលជលផល និងការកែលំអរទីតាំងកែច្នៃ ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFishCapture)ក្រោមសហហិរញ្ញប្បន្នទានរបស់សហភាពអឺរ៉ុប៕មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open