សិប្បកម្មកែច្នៃអាហារ​មួយ​កន្លែង​​នៅសៀមរាប​​ គិត​​ពី​​សុវត្ថិភាព​ខ្ពស់ ​រហូត​ទទួលបាន​លិខិត​បញ្ជាក់ពីCQS ល្អបំផុត

សៀមរាប៖ សិប្បកម្ម​សំណាង សុធា បានកែច្នៃផលនិងផលិតផលជលផល ​ដែល​អនុលោមបាន​ផ្នែក​សុវត្ថិភាព​​ម្ហូប​អាហារ​របស់​សហគ្រាស​ជលផល​កម្ពុជា រហូតទទួល​បាន​វិញ្ញាបនបត្រ​និមិត្តសញ្ញាគុណភាព​ផល ផលិតផលជលផលកម្ពុជា CQS ល្អបំផុត។

លោក យន់ សំណាង​ ម្ចាស់​ សិប្បកម្ម​សំណាង សុធា បានបានអោយដឹងថា ​សិប្បកម្ម​លោកចាប់ផ្តើមពីឆ្នាំ២០០៣ ជាលក្ខណៈគ្រួសារ ដោយឡែកនៅឆ្នាំ២០០៥ ដោយមានការណែនាំពីអង្គការមួយមកជួយបង្រៀនពីអនាម័យ ដើម្បីអោយយើងចេះកែលំអរ​ ទើបលោកបានអនុវត្តន៍ខ្លួនឯងពីមួយកម្រឹតទៅមួយកម្រិត រហូត​ដល់ឆ្នាំ២០២១ លឺថាមានគម្រោង​CAPFishCapture​ យើងបានដាក់ពាក្យចូលគម្រោងនេះ។ លោកថា ពេលចូលគម្រោងនេះខ្ញុំមិនដែលគិតថា បានទទួលលិខិត​បញ្ជាក់ CQS ល្អបំផុតនោះទេ ប៉ុន្តែខ្ញុំគិតពីគុណភាព សុវត្ថិភាព​អតិថិជនជាចំបង​​។

លោកថា តាំងពីដើមមកដល់ បច្ចុប្បន្ន​​សិប្បកម្ម​របស់​លោក​​ផ្ដោត​ទៅ​លើ​គុណភាព សុវត្ថិភាព​ និង​ការ​វិច​ខ្ចប់​លើ​ចំណីអាហារ​។ ម្ចាស់​សិប្បកម្ម​រូប​នេះបញ្ជាក់​ថា ​«មុន​នឹង​អាច​មាន​​អតិថិជនគាំ​ទ្រ​ច្រើន និងទទូលបានការទទួលស្គាល់ពីគុណភាពផលិតផល ជា​ដំបូង​យើង​ត្រូវ​ពង្រឹង​គុណភាព​របស់​យើង​ជា​មុន​សិន ដោយ​ត្រូវ​គិត​ទៅ​លើបញ្ហា​សុខ​ភាព ​​ត្រូវ​តែ​ធានា​បាន​ថា ​នៅ​ពេល​ដែល​អីវ៉ាន់​ដល់​ដៃ​អ្នក​ហូប​គ្មាន​ផល​ប៉ះពាល់ ទាំង​ការ​វិច​ខ្ចប់ និង​ការ​ទុកដាក់ និង​ត្រូវ​ឱ្យ​មាន​រស​ជាតិ​ឆ្ងាញ់ ដែល​អាច​ចង​ចិត្ត​ភ្ញៀវ​ឱ្យ​ជាប់​ចិត្ត ទិញ​ម្តង​ហើយចង់​ទិញ​ម្តង​ទៀត»

ជាក់ស្ដែង​បច្ចុប្បន្ន​ដោយ​សារ​តែ​សិប្បកម្ម​លោកបានយកចិត្ត​ទុកដាក់លើ​​គុណភាព សុវត្ថិភាព​ ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន​ច្រើន ​និង​ការ​ទទួល​ស្គាល់​គុណភាព CQS ផង​នោះ ទើប​​សិប្បកម្ម​របស់​លោក​មាន​ការ​​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ដូចជា ទីផ្សារ​សុវត្ថិភាព ដៃ​គូរ​ចែកចាយ​នានា និង​ផ្សារ​ទំនើបៗជា​ច្រើន​ទៀត​ផង​ដែរ​។ បើតាមលោក យន់ សំណាង បាន​បញ្ជាក់ថា ក្នុង​នាម​​ជា​ម្ចាស់​សិប្បកម្ម​មួយ​រូប លោកចង់​ឱ្យ​អតិថិជន​គិត​ពី​សុវត្ថិភាព​ បញ្ហា​សុខ​ភាពជា​ចម្បង ​​ពិនិត្យ​មើលការ​កែច្នៃនៃ​ចង្វាក់​ផលិតកម្ម​នោះឱ្យ​បាន​ល្អ​ជា​មុន​សិន​​ពិសេស​គុណភាព សុវត្ថិភាព មិន​ត្រូវ​គិត​ពី​តម្លៃ​ មិន​យក​ចិត្ត​​ទុក​​ដាក់ផ្ដោត​លើ​គុណភាព​​នោះ​ទេ​។

បើ​ទោះ​បី​សិប្បកម្មរបស់លោក​ទទួល​បាន​គាំ​ទ្រ​ពី​អតិថិជនក៏​ពិត​មែន សមត្ថភាព​សិប្បកម្មក៏​ត្រូវ​មើល​លើ​តម្រូវ​ការ​ទីផ្សារ និង​តម្រូវ​ការ​អតិថិជន។​ លោក យន់ សំណាង បានគូស​បញ្ជាក់ថា និយាយ​ជា​រួម​ទៅ ក្នុង​ពេល​បច្ចុប្បន្ន​សិប្បកម្ម​ខ្ញុំ​អាច​ផលិត​ត្រី​ងៀត​បាន​ក្នុង ១ ថ្ងៃ ប្រមាណ​​ ១០០ គីឡូ​។ សិប្បកម្មកែច្នៃត្រី សំណាង សុធា ប្រកបរបររកស៊ីនៅក្នុងខេត្តសៀមរាបអស់រយៈកាល២០ឆ្នាំកន្លងមកហើយ ដោយផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សាខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តក្បែរៗនេះ ។ ផលិតផលកែច្នៃទាំងនេះត្រូវបានឈ្មួញកណ្តាលនាំចេញក្រៅផ្លូវការទៅកាន់ទីផ្សាក្រៅស្រុកដូចជាសហរដ្ឋអាមេរិក ណូវ៉ែលហ្សេឡង់ និងអូស្ត្រាលីដែលមានសហគមន៍ជនជាតិខ្មែរកំពុងរស់នៅ។

សិប្បកម្មកែច្នៃផលនិងផលិតផលជលផលរបស់លោក យន់ សំណាង មានទីតាំង​នៅ​ភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។ បច្ចុប្បន្ន​សិប្បកម្ម​មាន​ផលិតជា​ត្រីងៀត ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រីផាត់ ដោយប្រើប្រាស់​ផលនិងផលិតផល​ជលផលក្នុងស្រុកទាំងស្រុងជាមធ្យមពី ៩០-១០០តោន/ឆ្នាំ។ ផលត្រីទាំងនោះភាគច្រើនទទួល​ទិញ​ពី​កសិដ្ឋានចិញ្ចឹមនិងប្រជានេសាទនៅមូលដ្ឋានផ្ទាល់។

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ប្រព័ន្ធវិញ្ញាបនបត្រCQS ជាកាបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងកាប្រែក្លាយខ្លួនទៅជាជើងក្នុងកាអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារនិងកាងារនេសាទប្រកបដោយនិរន្តភាពដែលផ្តល់អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិផងដែរ។ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល៕អាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds